(ភ្នំពេញ)៖ អតីតបេក្ខភាព «The Voice Kids Cambodian» រដូវកាលទី១ និងជាកូនក្រុមរបស់តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា គឺកុមារី អ៊ុក សុវណ្ណារី ទោះបីជាមិនអាចដណ្ដើមបាន ជ័យលាភីក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកនេះក្ដី ប៉ុន្តែក្មេងតូចត្រូវប៉ាន់តែ ចម្រៀងមរតកដើមរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ។ ដោយសារតែនាងអាចក្ដោបក្ដាប់ ប្រជាប្រិយភាពបានច្រើន ទើបខ្លួនមានឱកាស ហក់ចូលក្នុងផលិតកម្មក្នុងស្រុកមួយ ដែលមានឈ្មោះថា «Makod Media»។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងត្រៀមចេញចម្រៀងថ្មី នាពេលខាងមុខនេះ ទៀតផង។

ទន្ទឹមនឹងការវិលចូលទ្រនំសិល្បៈចម្រៀង បានធ្វើឲ្យកុមារី អ៊ុក សុវណ្ណារី កាន់តែមានទីផ្សារសិល្បៈខ្ពស់ ព្រោះនាងមានសមត្ថភាព និងទេពកោសល្យស្រាប់ ដូច្នេះងាយស្រួលខាងផលិតកម្ម ទាក់ទងឲ្យថតស្ពត ពាណិជ្ជកម្ម ឬខ្សែភាពយន្តខ្នាតខ្លី ផ្សេងៗ។

តាមរយៈទំព័រផលិតកម្ម «Makod Media» បានប្រាប់ឲ្យដឹងថា «ស្វាគមន៍ប្អូនស្រី អ៊ុក សុវណ្ណារី សមាជិក Makod Media ថ្មី កុំភ្លេចតាមដាន ដើម្បីលើកទឹកចិត្ត និងគាំទ្របទចម្រៀង របស់ប្អូនស្រី»។ ក្នុងនោះផងដែរ លោក អ៊ាម វន្នី ក៏បានធ្វើការស្វាគមន៍ ព្រមទាំងលើកឡើងថា «ជួយ Like ឲ្យប្អូនស្រីម្នាក់មួយផងបាទ បទថ្មីចេញឆាប់ៗនេះហើយ»។

គួរបញ្ជាក់ថា កុមារី អ៊ុក សុវណ្ណារី បានធ្លាក់ពីកម្មវិធី «The Voice Kids Cambodian» រដូវកាលទី១ ក្នុងវគ្គ LIVE SHOW សប្ដាហ៍ទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែល Coach សុគន្ធ និសា សម្រេចចិត្តជ្រើសរើស យកកុមារី ឃុយ ម៉ីហៀង និងកុមារី ណូ ឈូស៊ីវហេង ត្រូវបន្តទៅកាន់វគ្គចុងក្រោយ៕

អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី ចូលផលិតកម្មក្នុងស្រុកមួយ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី