ភ្នំពេញ៖ ប្រិយមិត្តដែល ជាអ្នកគាំទ្រកំពូលតារាចម្រៀង សម្លេងស្រទន់អ្នកនាង សុគន្ធ និសា ច្បាស់ជាជ្រាបហើយថា បើទោះជាពេលនេះអាយុរបស់នាងឈានចូល៣៥ឆ្នាំយ៉ាងណាក្តី ក៏ប៉ុន្តែសម្រស់ដ៏ស្រស់សោភារបស់នាង នៅតែស្អាតក្មេងជាងវ័យមិនចាញ់តារាៗជំនាន់ក្រោយនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាង សុគន្ធ និសា បានធ្វើឲ្យអ្នកគាំទ្រខ្លួនជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ ពីសម្រស់របស់នាង នៅពេលដែលឃើញតារាស្រីរូបនេះ ស្លៀកឈុតរ៉ូបមួយឈុត ដែលរៀបចំឡើងពោរពេញទៅដោយ ផ្កាពេញខ្លួន។

យ៉ាងណាមិញ សម្រាប់ឈុតរ៉ូបផ្កាមួយឈុតនេះ មើលទៅហាក់សាមញ្ញនិងប្លែកបន្តិច ប៉ុន្តែនៅពេលដែលគ្រងជាមួយ អ្នកនាង សុគន្ធ និសា ពិតជាធ្វើឲ្យឈុតនេះកាន់តែលេចធ្លោ ជាមួយសម្រស់ដ៏ស្រស់សោភារបស់នាង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា នេះពិតជាដូចពាក្យចាស់តែងនិយាយថា ស្អាតស្លៀកអីក៏សម ពិតប្រាកដមែន ព្រោះមិនថាអ្នកនាង សុគន្ធ និសា ស្លៀកឈុតអ្វីនោះទេ សម្រស់របស់នាងនៅតែលេចធ្លោជានិច្ច៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឈុតរ៉ូបផ្កាដែល សុគន្ធ និសា ស្លៀក
ឈុតរ៉ូបផ្កាដែល សុគន្ធ និសា ស្លៀក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា