រាជធានីភ្នំពេញ ៖ តារាសម្តែងមុខស្រស់ សាច់សខ្ចីនាងគង់ ច័ន្ទស្រីមុំ នឹងបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្តភាគ ដែលថតដោយស្ថានីយទូរទស្សន៍ បាយ័ននៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ការបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មី របស់នាងនាពេលនេះ គឺក្រោយពេលដែលនាងទើបតែបានបញ្ចប់ការ សម្តែងខ្សែភាពយន្តរឿងវិញ្ញាណ បិសាចជញ្ជក់ឈាមរបស់់ផលិតកម្មសាន់ដេ ដែលមានការគាំទ្រច្រើនពីសំណាក់ ទស្សនិកជនក្នុងពេលថ្មីៗនេះ ។

តារាសម្តែងក្រមិចក្រមើមគង់ ច័ន្ទស្រីមុំ បាននិយាយថា ខ្សែរឿងថ្មីដែលនាងកំពុងតែចេញថតនោះ មានចំណងជើងថា «ហេតុអ្វីអូនស្នេហ៍គេ» ដែលជាប្រភេទរឿងភាគរបស់ស្ថានីយទូរទស្សន៍បាយ័ន ។ នាងបន្តថា ខ្សែរឿងនេះ នឹងត្រៀមចាក់បញ្ចាំង បន្ទាប់ពីរឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា» ដែលសម្តែងដោយនាងសុខ សោម៉ាវត្តី និងនាយភូ ត្រូវបញ្ចប់ជាស្ថាពរ ។

នាងបញ្ជាក់ថា ក្នុងរឿងភាគទី២ ដែលនាងសម្តែងនេះគឺអ្នកដឹកនាំ រឿងបានតម្រូវឱ្យនាងសម្តែងជាតួឡូយឆាយ និងមានចរិតដេញទាន់ជាន់កែងនឹងតួប្រុស ដែលមិនខុសពីខ្សែរឿងដែលប៉ុស្តិ៍ បាយ័នធ្លាប់ឱ្យនាងសម្តែងកាលមុនប៉ុន្មានឡើយ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី