ភ្នំពេញ ៖ ងាកទៅអតីតកាល របស់តារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង ស្វែង សុជាតា បន្ទាប់ពីផ្ដាច់ចំណងអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធ ជាមួយនឹងអតីតស្វាមីមក នាងទទួលបានសិទ្ធិក្នុងការចិញ្ចឹមកូនប្រុសច្បងដែលមានឈ្មោះថា អេង វិបុល ដោយកូន២នាក់ទៀតត្រូវបានអតីតស្វាមីជាអ្នកទទួលមើលថែ ។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ កូនប្រុសច្បងរបស់ តារាសម្ដែងតួកាច អ្នកនាង ស្វែង សុជាតា មានវ័យ១៦ឆ្នាំហើយ រីឯរូបរាងវិញនោះ ស្រស់សង្ហាមិនចាញ់តារាប៉ុន្មាននោះទេ។

ជាមួយគ្នានេះដែរ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហាប៉ុណ្ណោះនោះទេ ថែមទាំងជាកូនមួយរូបដែលប្រកប ដោយគន្លងធម៌ថែមទៀតផង ។ នៅក្នុងនោះដែរ អ្នកនាង ស្វែង សុជាតា បានរៀបរាប់ទាំងសប្បាយចិត្តថា ‹‹ ត្រេកអរណាស់សម្រាប់នាងខ្ញុំដែលបានកូនប្រុសពោរពេញទៅដោយការស្តាប់បង្គាប់ ទាំងក្នុងផ្ទះក៏ដូចជាក្នុងសាលា ››។

ទន្ទឹមនឹងនោះផងដែរ ក៏មានមហាជនជាច្រើនបានសម្ដែងការត្រេកអរជំនួសអ្នកនាង ហើយក៏មានខ្លះទៀតសង្ឃឹមថាកូនប្រុសច្បងរបស់នាង នឹងចូលវិស័យសិល្បៈសម្ដែងដូចជាអ្នកនាងផងដែរ៕ 

ស្វែង សុជាតា
កូនប្រុសច្បង ស្វែង សុជាតា
កូនប្រុសច្បង ស្វែង សុជាតា
កូនប្រុសច្បង ស្វែង សុជាតា
កូនប្រុសច្បង ស្វែង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា