ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈរមែងបានដឹងហើយថា មួយរយៈចុងក្រោយនេះវត្តមានតារាសម្ដែងស្រីសម្ដីមួយៗកញ្ញា ពៅ លីដា ហាក់ដូចជាមានហាងឆេងខ្ពស់ខ្លាំងជាមួយការថតស្ពត ក៏ដូចជាការសម្ដែងក្នុងភាពយន្តតូចធំ ជាច្រើនសឹងរាប់មិនអស់។

ជាក់ស្ដែងនៅពេលជួបសម្ភាសន៍ជាមួយក្រុមការងារ ខ្មែរឡូត កញ្ញារូបស្រស់សម្រស់បានរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថាសព្វថ្ងៃនាងកំពុងទទួលថតកុនដល់ទៅ៤រឿងក្នុងពេលតែមួយ ជាហេតុធ្វើឲ្យខ្លួនរវល់ខ្លាំងសឹងរកពេលសម្រាកមិនបាន។

យ៉ាងណាមិញបើទោះជាមានភារៈកិច្ចរវល់ខ្លាំងជាមួយការងារសិល្បៈពិតមែន ក៏តារាស្រីវ័យក្មេងរូបនេះ នៅតែឆ្លៀតបន្ថែមអាជីពថ្មីមួយទៀតដែរ នោះគឺការ​បើកហាងសាឡន។

កញ្ញាបានថ្លែងប្រាប់ទៀតថាហាងសាឡនថ្មីរបស់នាង មានឈ្មោះថា «ពៅ លីដា សាឡន» ដែលកំពុងដំណើរការយ៉ាងរលូននាពេលបច្ចុប្បន្ន ហើយចំពោះគោលបំណងនៃការបង្កើតជំនួញថ្មីបន្ថែមឬយ៉ាណាកញ្ញា នៅមិនទាន់ច្បាស់នោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

ពៅ លីដា
ពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា