នៅថ្ងៃ ១២ ខែ ១២ ឆ្នាំ ២០១២ ប្រហែលជាថ្ងៃចុងក្រោយ ដែលប្រិយមិត្តខ្មែរឡូត ភាគច្រើន បានជួប ក្នុងហេតុការណ៍ នៃថ្ងៃខែ និងឆ្នាំដូចគ្នានេះ (12/12/12)។ មិត្តទាំងអស់ ត្រូវចាំ ១០០ ឆ្នាំទៀតដើម្បី បានជួប ថ្ងៃនេះ ម្តងទៀត។ ដូច្នេះ វាប្រហែលជាថ្ងៃ 12/12/12 ចុងក្រោយសម្រាប់ ប្រិយមិត្ត 99.9999% របស់ខ្មែរឡូត សម្រាប់ពេលនេះ។ ខ្មែរឡូត សង្ឍឹមថា អាចនៅតែឈរជើង បានរហូតដល់ ថ្ងៃ 12/12/12 មួយរយឆ្នាំទៅមុខទៀត។ បើទោះជាយ៉ាងណា ខ្មែរឡូត មួយរយឆ្នាំ ទៅមុខទៀត ប្រហែលជា មិនមាន វត្តមានអ្នកសរសេរអត្ថបទនេះទេ។ ក្នុងថ្ងៃ 12/12/12 ខ្ញុំ និងខ្មែរឡូត សូមបនស្រន់ ទៅ ទេវតា ព្រះឥន្ទ្រ ឲជួយថែរក្សា ប្រិយមិត្តខ្មែរឡូត និងប្រជាជនខ្មែរទំាងអស់ អោយជួបតែសេចក្តីសុខ និងចម្រើន ហើយបើសិនជាមានទុក្ខ សូមឲ ទុក្ខនោះរលាយបាត់ នៅពេលឆាប់ៗនេះ។ ខ្ញុំក៏ សូមបនស្រន់ អោយអ្នកមានស្នេហា បានទទួលស្នេហាដ៏ កក់ក្តៅ និងថិតឋេរជារៀងរហូត ១០០ ឆ្នាំមិនបែក និង ១០០ឆ្នាំមិនប្រែ។ 


 

សូមជូនបទចម្រៀង ២បទសម្រាប់អ្នកមានស្នេហា

បទខ្មែរ

បទដើមរបស់កូរេ

 

តើប្រិយមិត្តមានពាក្យពេចន៍អ្វីសម្រាប់ថ្ងៃ 12/12/12?

ប្រិយមិត្តខ្លះ ចង់សារភាពស្នេហា ក្នុងថ្ងៃ 12/12/12 មែនទេ?

ប្រិយមិត្តខ្លះ មានទុក្ខកំសត់ខ្លាំង ចង់ស្រែកប្រាប់គេអោយដឹងមែនទេ?

 

ដោយ Vic

ខ្មែរLoad Forever

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]