ភ្នំពេញ៖ បច្ចុប្បន្នឃើញថាក្មួយស្រី របស់តារាសម្តែងនិយមលេងខ្លួនស៊ិចស៊ីកញ្ញា ដេននីក្វាន់ ហាក់ដូចជាមិនសូវបញ្ចេញមុខនៅក្នុងការLive វីដេអូនានានៅក្នុងបណ្តាញសង្គម ដូចកាលពីមុននោះទេ ដោយសារតែនាងត្រូវយកពេលវេលារៀនសូត្រ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងខ្លះៗពីសមត្ថភាពរបស់ល្អហួស មានច្រើន ដែលនាងអាចសមត្ថភាពរាំគ្រប់ក្បាច់។ មិនថាសម្រស់ក៏ដូចជាសមត្ថភាពក្មួយស្រីរបស់តារារូបនេះ បានទាក់ចិត្តអ្នកលេងបណ្តាញសង្គមគ្រប់គ្នា។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមរបស់ប្អូនប្រុសបង្កើត​ដេននី ក្វាន់ បានទម្លាយពីសមត្ថភាព៤យ៉ាងរបស់ក្មេងស្រីរូបនេះយ៉ាងដូច្នោះថា៖

«តើមិត្តៗដឹងទេថាទេព្យកោសល្យរបស់ ល្អហួស អាចធ្វើអ្វីបានខ្លះ ?

១ . រាំរបាំប្រពៃណីបាន5របាំ របាំជូនពរ ..របាំនារីជាជួរ របាំភួងនារី ..របាំឈូយឆាយ និងរបាំច្រូតស្រូវ ..

២ .រាំចង្វាក់ប្រពៃណីខ្មែរ គ្រប់ចង្វាក់..

៣. រាំចង្វាក់ឥណ្ឌា ចង្វាក់សាំបា និងបទភ្លេងអន្តរជាតិ..

៤ .ច្រៀងចំរៀង សម្តែងបានគ្រប់ទម្រង់ តួរកម្សត់ តួរកាច ហើយគាត់អាចដើរបង្ហាញម៉ូតបានគ្រប់ទម្រង់..»។

តាមរយៈសារមួយនេះ ទើបដឹងថា ល្អហួស ក្មេងមែនពិត ក៏ប៉ុន្តែនាងមានទេពកោសល្យល្អ និងច្រើនបែបនេះពិតជាគួរឲ្យសរសើរមែនទែន៕ 

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស និងពូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់