យោងតាមប្រភពពត៌មានរបស់គេហទំព័រ ដឺសាន់ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ខ្សែបំរើស្លាប Nani របស់ក្លឹប Manchester United អាចនឹងត្រូវចាកចេញ នៅខែក្រោយនេះ ក្រោយពីមានការចាប់អារម្មណ៍ពីក្លឹប Arsenal ។

Arsenal កំពុងតែស្វែងរកកីឡាករដ៏មានសមត្ថភាពម្នាក់ មកជំនួសកន្លែងរបស់ Theo Walcott ដោយមើលឃើញថា អនាគតរបស់គេមានភាពអាប់អួរ។ ចំពោះក្លឹប Manchester United ចង់បានការស្នើរទិញដែលមានតម្លៃខ្លួន ច្រើនជាង ១៤លានអ៊ឺរ៉ូ ដែលជាតម្លៃទិញពីក្លឹប Sporting Lisbon កាលពីឆ្នាំ ២០០៧ មកនោះ។ យ៉ាងណាមិញ គ្រូបង្វឹកក្លឹប Arsenal លោក Arsene Wenger កំពុងស្ថិតក្រោមសំពាធពីបញ្ហាថវិកាចំណាយ និង អ្នកគាំទ្ររបស់ខ្លួន ចំពោះការចំណាយដ៏ច្រើនមួយនេះ។

សព្វថ្ងៃ កីឡាករ Nani អាយុ ២៦ឆ្នាំ លេងជាខ្សែបំរើស្លាប កំពុងមានបញ្ហា សរសៃពួរគន្លាក់ជើង ហើយត្រូវចំណាយពេល ១៨ខែ ទៀត ដើម្បីជាសះស្បើយ។ កីឡាករ Nani មានចំណូល ៩០,០០០អ៊ឺរ៉ូ ក្នុង១សប្តាហ៍ ហើយរូបគេក៏ធ្លាប់ ស្នើរតម្លើងដល់ ១៣០,០០០អ៊ឺរ៉ូ ផងដែរ ប៉ុន្តែត្រូវបានក្លឹបបដិសេធចោល។ ចំពោះ ក្លឹប Chelsea វិញ ក៏កំពុងតែសម្លឹងមើលទៅលើ កីឡាករ ខ្សែបំរើស្លាប រូបនេះផងដែរ។

តើប្រិយមិត្តយល់ថានេះជាការសំរេចចិត្តដ៏ត្រឹមត្រូវដែររឺទេ ចំពោះក្លឹប Arsenal ?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]