ភ្នំពេញ ៖ ជាការពិតចាប់តាំងពី អ្នកនាង ទូច ស្រីល័ក្ខ និងស្វាមីដែលជាជនជាតិបរទេស បានចាប់ដៃគ្នាជាប្ដីប្រពន្ធមក គេរមែងតែងតែសង្កេតឃើញថា ទំនាក់ទំនងស្នេហារបស់ពួកគេ មិនដែលធ្លាប់ភ្លេចផ្តល់ឲ្យគ្នា នូវភាពផ្អែមល្អែម និងការគោរពស្រលាញ់ឲ្យគ្នាទៅវិញទៅមក ម្តងណានោះឡើយ។

ជាក់ស្ដែង នាថ្ងៃចុងសប្ដាហ៍នេះដែរ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញនូវសកម្មភាពមួយរបស់ស្វាមី ដែលធ្វើឲ្យនារីៗជាច្រើន មានការច្រណែនជាមួយនាងជាខ្លាំង ដោយក្នុងនោះដែរអ្នកនាងបានសរសេររៀបរាប់ថា ‹‹ ថ្ងៃនេះលោកប្តីរបស់ខ្ញុំគាត់ដល់វេនធ្វើកិច្ចការផ្ទះ និងធ្វើម្ហូបសម្រាប់ខ្ញុំនិងកូនដល់វេនខ្ញុំសម្រាកវិញម្តងសុំម៉ាឆ្ងាញ់ហើយ ›› ។

ជាមួយវីដេអូដែលពោរពេញដោយសុភមង្គលនោះដែរ ក៏បានធ្វើឲ្យនារីៗជាច្រើននាក់ កំពុងច្រណែននឹងនាង ហើយថែមទាំងនិយាយថា ចង់បានជីវិតគ្រួសារដូចជារូបនាងទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ និងស្វាមី
ស្វាមី ទូច​ ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ