ការណាត់ជួប គឺជារឿងសំខាន់ ណាស់ក្នុងដំណើរការ ស្វែងរកដៃគូជីវិត ។ ម្យ៉ាងវិញទៀត ការណាត់ជួបជាលើកដំបូង គឺជាការបង្ហាញ ចំណាប់អារម្មណ៍ ដំបូងរបស់អ្នក ចំពោះដៃគូ។

បើអ្នកចង់ឲ្យដំណើរ ការណាត់ជួបនេះ ប្រព្រឹត្តិទៅបានល្អ និងជោគជ័យ សូមត្រៀមខ្លួន ជៀសវាងនូវ ៥ ប្រការដូច ខាងក្រោម៖

ប្រការទី ១ : កុំទៅយឺតពេល បើអ្នកមកយឺត ក្នុងការណាត់ជួប លើកដំបូង បានន័យថាភាពជោគជ័យរបស់អ្នកបានធ្លាក់មកត្រឹម ៥០ ភាគរយ រឺក៏តិចជាងនេះ លុះត្រាតែអ្នកមាន ហេតុផលដ៏ សមរម្យមួយ ។

ប្រការទី ២ : កុំសម្តែងជាអ្នកណា ផ្សេងក្រៅពី ខ្លួនអ្នកផ្ទាល់ បើដៃគូរបស់ អ្នកនិយាយថា គេចូលចិត្តមនុស្សដែលមាន ចំណូលចិត្តស្តាប់បទ ចំរៀងបុរាណ ហើយអ្នកក៏ធ្វើជា ឆ្លើយថាខ្ញុំក៏ អញ្ចឹងដែរ  ដើម្បីឲ្យត្រូវតាម អ្វីដែលគេត្រូវការ ទាំងតែអ្នកមិន ដែលពេញចិត្តសោះ។ នេះជាកំហុសដ៏ធំមួយ ព្រោះអ្នកបានកុហកតាំងតែពីដើមទី ហើយអ្វីដែល អ្នកធ្វើបន្ទាប់មក គឺគ្រាន់តែជា ការសម្តែង ។

ប្រការទី ៣ : ស្លៀកពាក់ឲ្យ សមទៅនឹង ទីតាំងណាត់ជួប តើសាកសមទេ បើអ្នកតែងខ្លួន បែបរៀបនឹងឡើងឆាកសម្តែង សំរាប់ការណាត់ជួបគ្នា ត្រឹមតែនៅក្នុង ភោជនីយដ្ឋាន ដ៏សាមញ្ញមួយ។ ដៃគូរបស់អ្នកនឹង មានភាពភ្ញាក់ផ្អើល បើនិយាយ ឲ្យចំគឺហួសចិត្ត  ម្យ៉ាងទៀតគេ នឹងយល់ថា អ្នកជាមនុស្ស មិនសូវម៉ត់ចត់និង មិនសូវយល់ កាលៈទេសៈ ។

ប្រការទី៤ : កុំសួរនាំច្រើនពេក ជាធម្មតាពេលណាត់ជួប តែងតែមាន ការសន្ទនាគ្នា និងសួរនាំទៅវិញទៅមក ដូចេ្នះប្រការល្អ គួរកុំសួរគេរច្រើនពេក ហើយក៏ពុំគួរសួរអ្វី ដដែលៗផងដែរ។

ប្រការទី ៥ : កុំជូននៅវត្ថុអ្វីផ្សេងៗ ក្នុងការណាត់ ជួបលើកដំបូង ព្រោះថានេះ គ្រាន់តែជាដំណាក់កាល
នៃការស្គាល់គ្នាប៉ុណ្ណោះ មិនទាន់ឈាន ទៅរកលក្ខណៈ ពិសេសអ្វីមួយទេ។

តើប្រិយមិត្តយល់ ឃើញយ៉ាង ណាចំពោះអ្វី ដែលខ្មែរឡូត បានរៀបរាប់ ខាងលើនេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]