ភ្នំពេញ៖ តារាសម្តែងស្រី សុខ សោម៉ាវត្តី ត្រូវបានគេដាក់នាមឲ្យថា ជាតារាស្រីមានប្រជាប្រិយភាពបំផុត ក្នុងប៉ុន្មានរយៈចុងក្រោយនេះ ដោយសារតែ រូបនាង តែងតែត្រូវ​ផលិតកម្ម ហៅនាងថតខ្សែភាពយន្ត ជាបន្តបន្ទាប់។

ជាពិសេស ចំណែកខាងថតសម្អាងការ​ ក៏តារាស្រីរូបនេះ មានការមមាញឹកមិនធម្មតានោះដែរ ស្ទើរតែរកពេលសម្រាកមិនបានទៅហើយ។ ជាក់ស្តែង កាលពីថ្មីៗនេះដែរ សម្អាងការមួយ ដែលស្ថិតនៅរាជធានីភ្នំពេញ បានហៅនាងថតឈុតខ្មែរ តែលើកនេះ មិនមែនថតបែប ឈុតរៀបការនោះទេ តែបែបជា នារីខ្មែរ ងូតទឹក ទៅវិញ។

មិនតែប៉ុណ្ណោះ នាង​ក៏បានថត រួមជាមួយនឹង តារាប្រុសក្មេង រូបសង្ហា ដោយអ្នកទាំងពីរ បានបង្ហាញ កាយវិការផ្អែមល្ហែម និងស៊ីអារម្មណ៍ មិនស្ទើរ នៅក្នងទឹក។

អាចនិយាយបានថា​នេះជា​លើកទីមួយហើយ ដែលសុខ សោម៉ាវត្តី បានថតស្ទីល នៅក្នងអាងទឹកយ៉ាងដូច្នេះ ប៉ុន្តែទោះបីជាយ៉ាងណា ទិដ្ឋភាពបែបនេះ ក៏មើលទៅប្លែកភ្នែក និងទាក់ទាញផងដែរ៕

រូបថតពី៖ Bong Nack Studio

សោម៉ាវត្តី ថតស្ទីលស៊ីអារម្មណ៍ ជាមួយតារាប្រុស
សោម៉ាវត្តី ថតស្ទីលស៊ីអារម្មណ៍ ជាមួយតារាប្រុស
សោម៉ាវត្តី ថតស្ទីលស៊ីអារម្មណ៍ ជាមួយតារាប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី