ថៃ៖ នាង Pancake Khemanit អាចនិយាយបានថា ជាតារាម្នាក់ ដែលឆ្នើម និងលេចធ្លោ នៅក្នុងសិល្បៈ ព្រោះថា ជារឿយៗ នាងតែងតែទទួលបានការងារជា ការថតស្ពត ខ្សែភាពយន្ត ឬរឿងភាគជាដើម។

ប៉ុន្តែទោះបីជា នាងមានភាពល្បីល្បាញប៉ុណ្ណាក៏ដោយ ក៏នាងមិនដែលបង្ហាញនូវជីវិតឯកជនរបស់នាងបែបហាយសូ ជាមួយនឹងការប្រើប្រាស់របស់របរប្រ៊េន លំដាប់ពិភពលោកនោះដែរ។ ជាពិសេស សូម្បីតែថ្ងៃកំណើតរបស់នាង ទាំងមូល ក៏នាងមិនបានរៀបចំ ពិធីធំដុំអ្វីនោះទេ គ្រាន់តែទទួលទានអាហារ ជួបជុំគ្រួសារតែប៉ុណ្ណោះ។

កាលពីម្សិលមិញ រូបនាង ក៏បានបង្ហោះវីដេអូមួយ ដែលមានអ្នក មកSurprise នំខេករបស់នាង ជាបន្តបន្ទាប់ តែអ្វីដែលសំខាន់ ពួកគេ បានធ្វើឡើង ខណៈពេលនាង នៅក្នុងបន្ទប់គេង ជាមួយនឹងមុខមាត់ គ្មានការផាត់ម្សៅ។ ក្នុងនោះ អ្នកគាំទ្រ ក៏បានចាប់អារម្មណ៍ដែរថា មុខរបស់នាង ពិតជាស្រស់ស្អាត រលោងស្រិលតែម្តង បើទោះបីជានាង មិនបានតុបតែងមុខក៏ដោយ៕ 

Pancake
Pancake
Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]