អង់គ្លេស៖  ភ្លើងសញ្ញាចរាចរណ៍វៃឆ្លាតប្រភេទថ្មី នឹងត្រូវបានគេដាក់សាកល្បងនៅក្នុងចក្រភពអង់គ្លេស ដែលភ្លើងសញ្ញាចរាចរណ៍នីមួយៗបំពាក់ទៅដោយឧបករណ៍មួយ ដែលអាចធ្វើការទំនាក់ទំនងទៅកាន់ទូរស័ព្ទដៃក្នុងរថយន្តនៅលើដងផ្លូវ រួចផ្លាស់ប្ដូរពណ៌នៃភ្លើងសញ្ញាចរាចរណ៍ទៅតាមនោះបាន។ គម្រោងក្នុងការសាកល្បងនេះគឺធ្វើឡើងដោយក្រុមហ៊ុន AECOM។

រូបតំណាង

អត្ថប្រយោជន៍នៃភ្លើងសញ្ញាចរាចរណ៍ថ្មីនេះ គឺវាអាចដោះស្រាយបញ្ហាផ្សេងៗដែលនាំឲ្យមានការកកស្ទះចរាចរណ៍បាន។ ភ្លើងសញ្ញាចរាចរណ៍របស់ក្រុមហ៊ុន AECOM នេះនឹងអាចទាក់ទងទៅកាន់យានយន្តដែលកំពុងតែសំដៅមកបាន។ ការធ្វើដូចនេះអាចឲ្យភ្លើងសញ្ញាចរាចរណ៍ផ្ដល់ដំណឹងទៅកាន់យានយន្តនោះ អំពីល្បឿនដែលគេគួរបើកបរដើម្បីចៀសវាងភ្លើងក្រហម និងការកកស្ទះចរាចរណ៍បាន។

រូបតំណាង

រឿងដែលសំខាន់មួយទៀតនៃការអនុវត្តថ្មីបែបនេះ អាចនាំឲ្យមានការកាត់បន្ថយការបញ្ចេញផ្សែងពុលពីយានយន្តបានយ៉ាងច្រើន ដោយការបើកបរក្នុងល្បឿនមធ្យម។ នេះគឺដោយសារតែភ្លើងសញ្ញាចរាចរណ៍នឹងប្រាប់អ្នកបើកបរថាតើគួរបើកបរល្បឿនប៉ុន្មាន ដើម្បីជួបការរាំងស្ទះតិចបំផុតបាន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]