អាមេរិក៖ ក្រុមហ៊ុនទើបបង្កើតថ្មីមួយដែលមានឈ្មោះថា Volans-I បាននិងកំពុងផលិតដ្រូនប្រភេទថ្មី ដែលអាចដឹកជញ្ជូនទំនិញក្រោម ៩គីឡូក្រាមបានរាប់រយគីឡូម៉ែត្រ ហើយថែមទាំងអាចចុះចតលើទីតាំងដែលកំពុងធ្វើដំណើរដូចជា កប៉ាល់បានទៀតផង។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានធ្វើការផ្សព្វផ្សាយវីដេអូមួយអំពីការសាកល្បងហោះហើរដ្រូននេះ នៅលើបឹង Pleasant នៃរដ្ឋ Arizona ដែលគេបានធ្វើការហោះហើរ និងចុះចតនៅលើក្ដារដែលចងជាប់លើទូកទៀតផង។

រូបតំណាង

ក្រោយពេលសាកថ្មពេញម្ដងៗ ដ្រូន Volans-I  នេះអាចធ្វើដំណើរបាន ៨០០គីឡូម៉ែត្រ ស្របពេលដឹកទំនិញក្រោម ៩គីឡូក្រាមក្នុងល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោងបានទៀតផង។

ដោយសារដ្រូន Volans-i  អាចហោះហើរ និងចុះចតលើក្ដារដែលមានទំហំ ៦ម៉ែត្រការ៉េបានយ៉ាងងាយស្រួល  ទើបក្រុមហ៊ុននិងអ្នកដែលប្រើប្រាស់ដ្រូននេះ មិនចាំបាច់សាងសង់សំណង់ពិសេសណាទៀតដើម្បីប្រើប្រាស់វានោះទេ។ 

រូបតំណាង

ស្របពេលដែលក្រុមហ៊ុនផ្សេងៗបានធ្វើការដឹកជញ្ជូនទំនិញផ្សេងៗដូចជា អាហារ និងថ្នាំពេទ្យដោយប្រើដ្រូនរួចមកហើយនោះ ​ក៏នាំឲ្យក្រុមហ៊ុន Volans-i នេះផ្ដោតសំខាន់ទៅលើការដឹកជញ្ជូនទំនិញធ្ងន់ៗ  និងឧបករណ៍ផ្សេងៗទៅកាន់រោងចក្រ មន្ទីរពេទ្យ  ការដ្ឋាន  និងកប៉ាល់វិញ៕

ទស្សនាវីដេអូបង្ហាញពីដំណើរការនៃដ្រូននេះខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]