ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះឃើញថាតារាប្រុសស្រីប៉ុន្មានដួង បានជួបរឿងសោកស្តាយបំផុតនៅក្នុងជីវិត ដោយអ្នកម្តាយ ក៏ដូចជាបងប្អូនរបស់ពួកគេបានស្លាប់។

យ៉ាងណាមិញ ជីវិតរបស់មនុស្សម្នាក់ៗ ថានឹងត្រូវបញ្ចប់ និងលែងមាននៅលើលោកនេះ យើងពិតជាមិនអាចដឹងមុនថានៅថ្ងៃណានោះទេ។ យ៉ាងណាមិញ បើងាកមកនិយាយពីអ្នកសិល្បៈប៉ុន្មានដួង ត្រូវបានបាត់បង់អ្នកម្តាយជាទីស្រលាញ់ដូចៗគ្នា ដែលធ្វើឲ្យពួកគេជួបទុក្ខយ៉ាងខ្លាំង ដោយក្លាយជាកូនកំព្រាអត់មានអ្នកម្តាយនៅជិតតទៅទៀត។

ស្របពេលជាមួយនឹងភាពសោកស្តាយរបស់តារាទាំងអស់ ក៏បានធ្វើឲ្យអ្នកគាំទ្រសោកស្តាយជំនួសពួកគេផងដែរ។

ដោយនៅក្នុងនោះមានតារាដូចខាងក្រោមនេះ៖

១)រ៉ូលីន៖ ម្តាយជាទីស្រលាញ់របស់តារារូបនេះបានស្លាប់១០ខែមកហើយ មកទល់នឹងពេលនេះ តែទោះជាយ៉ាងណាក្តីលោកនៅតែនឹករលឹកដល់អ្នកម្តាយជានិច្ច ជាពិសេសនោះ គឺលោកតែងតែចាំពាក្យសម្តីគ្រប់ម៉ាត់របស់អ្នកមានគុណ។ 

រ៉ូលីន
ម្តាយរ៉ូលីន

២)សុខ រក្សា៖ ម្តាយរបស់តារារូបនេះក៏បានស្លាប់ ថ្ងៃប្រហាក់ប្រហែលជាមួយនឹងរ៉ូលីនផងដែរ ដោយគិតមកដល់ពេលនេះគឺមានរយៈពេល១០ខែមកហើយ។ ដោយម្តាយរបស់លោកមានជំងឺជាប់ខ្លួន និងមានបងប្អូនខ្មែរ ជួយផ្តល់ឈាមជាច្រើន តែនៅតែមិនអាចស្រោចស្រង់ជីវិតម្តាយរបស់តារារូបនេះបាន។

សុខ រក្សា
ម្តាយសុខ រក្សា

៣)ហេង នរៈកក្កដា៖ ម្តាយតារារូបនេះ បានទទួលមរណភាព២ខែមកហើយ ដោយសារតែមានជំងឺប្រចាំកាយយូរមកហើយ។ យ៉ាងណាមិញ តារារូបនេះតែងបញ្ចេញសារនឹករលឹកដល់អ្នកម្តាយជាទីស្រលាញ់ជានិច្ច។

ហេង នរៈកក្កដា និងសពម្តាយ

៤) ស៊ូ ស៊ីរីកា ៖ ក៏បានជួបទុក្ខដ៏ធំមួយនេះដូចតារាដទៃដែល ដោយនាងបានបាត់បង់ម្តាយកាលពី៣ខែមុននេះ។

ស៊ូ ស៊ីរីកា

៥) កែវ ផល្លីកា៖ម្តាយរបស់ពិធីការិនីរីរូប បានទទួលមរណៈភាពកាលពីមួយខែមុននេះ ធ្វើឲ្យនាង ក៏ដូចជាក្រុមគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង។

កែវ ផល្លីកា
ម្តាយកែវ ផល្លីកា

៦) ស៊ឹម ថៃណា៖ ម្តាយរបស់តារារូបនេះបានស្លាប់កាលពីម្សិលមិញនេះ ដោយម្តាយនេះមានជំងឺ ដែលមិនអាចព្យាបាលតទៅទៀតបាន៕

ស៊ឹម ថៃណា
ម្តាយ ស៊ឹម ថៃណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា