(ភ្នំពេញ)៖ កញ្ញា ឱក សុគន្ធកញ្ញា ដែលទស្សនិកជនជាច្រើនបានស្គាល់ថា ជាកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់មហាជន។

យ៉ាងណាមិញ ក្រោយ កញ្ញាឱក សុគន្ធកញ្ញា បានបង្ហោះសារ កាលពីប៉ុន្មានថ្ងៃមុនថា «ខ្ញុំចង់បញ្ឈប់នៅចិត្តស្រលាញ់ ចង់ដើរចេញពីគេ តើកាត់ចិត្តបែបណា?» ដែលធ្វើឲ្យអ្នកគាំទ្ររបស់ខ្លូន មានការភ្ញាក់ផ្អើលជាខ្លាំង នូវសាររបស់នាង។

ដោយកាលពីថ្មីៗនេះដែរ កញ្ញា មិនបានឲ្យហ្វេន របស់ខ្លូនមានការ សង្ស័យយូរនោះទេដោយតារាចម្រៀងស្រី រូបនេះ ក៏បានបង្ហោះវីដេអូ នៅលើបណ្ដាញសង្គម Instagram ផ្លូវការរបស់នាងនៃបទចម្រៀងថ្មី មានចំណងជើងថា «កាត់ចិត្តបែបណា» ក្នុងបទនោះ គឺជាមូលហេតុ ដែលនាងបានសរសេរសារខាងលើ។

ជាក់ស្ដែង បទនេះដែរ ចេញមិនទាន់បាន ប៉ុន្មានផងមាន អ្នកចូលទស្សនាច្រើន ដល់ខ្ទង់ម៉ឺនដងឯណោះ នៅបណ្តាញសង្គមYouTube៕ 

តោះដើម្បីជ្រាបច្បាស់ថាអត្ថន័យបទចម្រៀងយ៉ាងណានោះ តោះទៅស្ដាប់ទាំងអស់គ្នា៖ 

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា