ភ្នំពេញ៖ ពិធីបើកមហាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ២ នៅទីលានពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី ២៥ ខែ ឧសភា រហូតដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៨ បានរៀបចំធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនទូទៅ មិនត្រឹមតែប៉ុណ្ណោះ ក៏មានតារាជាច្រើនដួងបានចូលរួមផងដែរ។

នៅក្នុងនោះដែរ ឃើញថាក៏មានតារាចម្រៀងវ័យក្មេងទាំង៣ដួង ដែលជាកូនប្រុសរបស់លោកព្រាប សុវត្ថិផងដែរ។

ដោយពួកគេបានបញ្ចេញសមត្ថភាពសម្តែងបញ្ចេញក្បាច់រាំយ៉ាងឡូយ និងច្រៀងយ៉ាងពិរោះដោយលើកយកបទ«ស្វាគមន៍មកកាន់ទីក្រុងភ្នំពេញ» ជាមួយនឹងការបង្ហាញទង់ជាតិខ្មែរ មើលទៅពិតជាអស្ចារ្យមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ ការសម្តែងលើកនេះដែរ បានធ្វើឲ្យតារាទាំងបីរូបនេះ កាន់តែទទួលបានសម្លេងគាំទ្រពីសំណាក់អ្នកគាំទ្រជាច្រើន ដែលទស្សនានៅទៅនោះ ដោយមានការប្រជ្រៀតគ្នាសុំថតរូបយ៉ាងច្រើន មិនចាញ់តារាល្បីៗដទៃនោះទេ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ និងកូនៗ
កូនៗព្រាប សុវត្ថិ ពេលច្រៀង
កូនៗព្រាប សុវត្ថិ ពេលច្រៀង
កូនៗព្រាប សុវត្ថិ ពេលច្រៀង
សុវត្ថិ មុនីវណ្ណ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ មុនីនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ