ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីម្សិលមិញនេះតារាចម្រៀងដ៏ល្បីឈ្មោះ កញ្ញាស៊ឹម ថៃណា បានជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រលាញ់របស់នាងបានទទួលមរណភាព ដោយសារតែជំងឺ។

យ៉ាងណាមិញ នៅពេលដែលម្តាយបានធ្លាក់ខ្លួនឈឺ ឃើញថាតារារូបនេះ ពិតជាពិបាកចិត្តខ្លាំង ដោយសារមិនសូវមានប្រាក់ច្រើនសម្រាប់មើលជំងឺម្តាយរបស់ខ្លួន តែនៅក្នុងនោះក៏ឃើញមានអ្នកចិត្តធម៌ ក៏ដូចជាអ្នកសិល្បៈដូចគ្នា បានជួយជាថវិកា និងជួយលើកទឹកចិត្តដល់រូបនាង។ តែទោះជាយ៉ាងណាក្តី ក៏មិនអាចជួយម្តាយរបស់នាងបាននោះទេ។

ជាមួយគ្នានេះដែរ ពិធីបុណ្យសពរបស់ម្តាយតារារូបនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងក្រៀមក្រំបំផុត និងពោរពេញដោយទុក្ខសោកបំផុត។

ទន្ទឹមនឹងនេះក៏មានអ្នកគាំទ្រជាច្រើន បានចូលរួមសោកស្តាយផងដែរ ដោយតារារូបនេះ បានបាត់បង់ម្តាយជាទីស្រលាញ់ ត្រឹមរយៈពេលមួយដ៏ខ្លីបែបនេះ៕

សូមទស្សនាទិដ្ឋភាពពិធីបុណ្យ ខាងក្រោមនេះ  

ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ទិដ្ឋភាពពិធីបុណ្យសពម្តាយ ស៊ឹម ថៃណា
ម្តាយ ស៊ឹម ថៃណា
ស៊ឹម ថៃណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា