យុវវ័យនាសម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថា ភាគច្រើនពួកគេមានការចំណាប់អារម្មណ៍ខ្ពស់ ទៅលើការភ្លក់នូវរសជាតិចំណីអាហារថ្មីៗប្លែកៗ ដែលជាពិសេសនោះ គឺចូលចិត្តភ្លក់នូវរសជាតិអាហារ ដែលគេល្បីថាឆ្ងាញ់តៗគ្នាតែម្តង។

ជាក់ស្តែង ថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមណែនាំ ប្រិយមិត្តមកស្គាល់នូវ នំពុម្ភមួយប្រភេទ ដែលមានមនុស្សជាច្រើនលាន់មាត់សរសើរពីរសជាតិរបស់វា មិនដាច់ពីមាត់ ដោយវាមិនត្រឹមតែមានរសជាតិទន់ឈ្ងុយឆ្ងាញ់ គួរឲ្យជាប់ចិត្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែវាថែមទាំងមានតម្លៃថោកសមរម្យ ថែមទៀតផង។

សូមណែនាំ នូវនំពុម្ភតៃវ៉ាន់ស៊ុនអ៊ី ដែលបច្ចុប្បន្ននេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីបណ្តាអតិថិជនគ្រប់វ័យ មិនថាតែមនុស្សចាស់ និងបណ្តាសិស្សានុសិស្សសាលា ដែលតម្រង់ជួរគ្នាទិញជារៀងរាល់ថ្ងៃ ក៏ព្រោះតែរសជាតិ និងក្លិនឈ្ងុយ ទាក់ទាញចិត្តគួរឲ្យចង់ទទួលទាន របស់នំពុម្ភមួយនេះ។

នំពុម្ភតៃវ៉ាន់ល្បីថាឆ្ងាញ់

យ៉ាងណាមិញ បើតាមការជួបសម្ភាសន៍ដោយផ្ទាល់ជាមួយនឹង បងប្រុសដែលគាត់ជាអ្នកលក់នំពុម្ភតៃវ៉ាន់ស៊ុនអ៊ីនេះ បានឲ្យដឹងថា លោកបានចាប់អាជីពបើកលក់​នំពុម្ភតៃវ៉ាន់នេះ រយៈពេលជាង១០ឆ្នាំមកហើយ។ ហើយតែងតែទទួលបានការគាំទ្រ និងពាក្យសរសើរពីបណ្តាអតិថិជនរបស់លក់។ ភាគច្រើន អ្នកដែលធ្លាប់ទិញនិងភ្លក់នូវរសជាតិនំរបស់លោក តែងតែជាប់ចិត្ត និងមកទិញម្តងទៀត។

តួយ៉ាង បើនិយាយពីចំណូលវិញ គឺមិនទៀងទាត់ឡើយ ពោលគឺឡើងចុះទៅតាមថ្ងៃ បើថ្ងៃដែលសិស្សសាលារៀន ដូចជាថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ គឺលោកអាចរកបានច្រើនជាង៣០ម៉ឺន ឬក៏លើសនេះ។ រីឯថ្ងៃចុងសប្តាហ៍វិញ គឺអាចរកចំណូលបានប្រមាណជា ២០ម៉ឺនរៀលតែប៉ុណ្ណោះ។

នំពុម្ភតៃវ៉ាន់ល្បីថាឆ្ងាញ់

ដោយឡែក បើនិយាយពីរសជាតិវិញ ធានាថាប្រិយមិត្តប្រាកដជាពេញចិត្តជាក់ជាមិនខាន ដោយនំពុម្ភតៃវ៉ាន់ស៊ុនអ៉ីនេះ មានរហូតដល់៩រសជាតិឯណោះ ដែលអាចឲ្យអ្នកជ្រើសរើសបានតាមចំណង់ចំណូលចិត្ត ដោយក្នុងនោះមានដូចជារសជាតិ៖ សូកូឡា រសជាតិ ស្រ្តបឺរី រសជាតិ ដូងស្រួយ រសជាតិ ត្រាវ រសជាតិ ទឹកឃ្មុំ រសជាតិ ប៊្លូបឺរីទំពាំងបាយជូរ​ រសជាតិ ទុរេន រសជាតិ សណ្តែកក្រហម និង ពោត។ 

លើសពីនេះទៅទៀត នំពុម្ភតៃវ៉ាន់ស៊ុនអ៉ីនេះ មិនត្រឺមតែមានរសជាតិទន់ល្មើយឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានតម្លៃថោកសមរម្យត្រឹមតែ ១០០០រៀលតែប៉ុណ្ណោះក្នុងមួយដុំ។

គួរឲ្យដឹងផងដែរថា នំពុម្ភតៃវ៉ាន់ស៊ុនអ៉ីនេះ មានទីតាំងស្ថិតនៅជុំវិញបរិវេណ សាលារៀនបាក់ទូក និងចាប់បើកដំណើរការលក់ ពីពេលព្រឹក រហូតដល់ម៉ោង៥ល្ងាចផងដែរ៕ 

បើចង់ដឹងថារសជាតិយ៉ាងណា កុំភ្លេចទៅសាកភ្លក់ទាំងអស់គ្នាណា!!

នំពុម្ភតៃវ៉ាន់ល្បីថាឆ្ងាញ់
នំពុម្ភតៃវ៉ាន់ល្បីថាឆ្ងាញ់
នំពុម្ភតៃវ៉ាន់ល្បីថាឆ្ងាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]