ភ្នំពេញ៖ មុននេះបន្តិចតារាសម្តែងស្រីសម្បុរខ្មៅស្រអែម កញ្ញា សុភ័ក្រ្ត កុសុម៉ា បានជួបប្រទះនូវហេតុការណ៍ដ៏អាក្រក់មួយ ដោយត្រូវចោរឆក់យកទូរស័ព្ទដៃទាំងថ្ងៃ ធ្វើឱ្យកញ្ញាភ័យចង់គាំងបេះដូង។

ជាក់ស្តែង ក្រោយពេលកើតហេតុ កញ្ញា សុភ័ក្រ្ត កុសុម៉ា បាន Live វីដេអូនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនទាំងទឹកភ្នែក ព្រោះតែសោកស្តាយនូវរូបភាព និងឯកសារការងារជាច្រើនទៀត ដែលកញ្ញាបានទុកនៅក្នុងនោះ។

កញ្ញា សុកុម៉ា បាននិយាយរៀបរាប់ទាំងទឹកភ្នែកថា នាងបានពឹងឱ្យប្អូនជួយថតរូបនៅមុខបដារបស់នាង នៅអាគារ EXCHANGE SQUARE ហើយពេលនោះ ចោរក៏បានជិះម៉ូតូមកឆក់ទូរស័ព្ទពីដៃប្អូនយកទៅបាត់ដោយសុវត្ថិភាព។

យ៉ាងណាមិញ កញ្ញា កុសុម៉ា ក៏បានអំពាវនាវដល់ហាងលក់ទូរស័ព្ទដៃ ដែលបានប្រទះឃើញទូរស័ព្ទនាងពេលចោរយកទៅលក់ សូមមេត្តាជួយផ្តល់ដំណឹងប្រាប់ផង កញ្ញានឹងមានជូនសគុណជាទីគាប់ចិត្ត៕

តោះចង់ដឹងថាយ៉ាងណាខ្លះនោះ ទស្សនាវីដេអូ Live របស់កញ្ញា កុសុម៉ា នៅលើហ្វេសប៊ុកដូចខាងក្រោមនេះទាំងអស់គ្នា៖ 

សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សុភ័ក្រ្ត កុសុម៉ា
សាររបស់ កុសុម៉ា លើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា