ភ្នំពេញ ៖ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់ពេលនេះ ទទួលបានការគាំទ្រយ៉ាង ច្រើនពីសំណាក់មហាជន។

ជារឿយៗគេសង្កេតឃើញថា តារាស្រីរូបនេះ តែងតែបង្ហាញនូវអ្វីដែលថ្មីៗ ប្លែកៗ មិនថាបទចម្រៀង ឬក៏ការតុបតែងខ្លួននោះទេ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាព ២សន្លឹក នៅលើផេកហ្វេសប៊ុករបស់នាង ដែលមើលទៅពិតជាមានភាពទាក់ទាញជាខ្លាំង នៅក្នុងរ៉ូបដ៏ស្រស់ស្អាត១ឈុតនោះ ដោយបូកផ្សំជាមួយនឹងទេសភាពធម្មជាតិ នៃប្រាង្គប្រាសាទទៀតផងនោះ កាន់តែធ្វើឲ្យអ្នកនាងមានភាពលេចធ្លោខ្លាំងឡើងថែមមួយកម្រិត។

យ៉ាងណាមិញ ក៏មានមហាជនជាច្រើន បាននិយាយថា នាងស្លៀករ៉ូបបែបនេះ ពិតជាស្រស់ស្អាត និងសាកសមខ្លាំងតែម្តង ៕ 

ទស្សនារូបភាពខាងក្រោម៖ 

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ