ភ្នំពេញ៖ បច្ចុប្បន្ននេះតារាសម្តែងស្រីពូកែលេងសើច និងមានចរិតក្រមិចក្រមើមគួរឱ្យស្រលាញ់អ្នកនាង សុខ សោម៉ាវត្តី កំពុងតែកើបយកប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន តាមរយៈការសម្តែងក្នុងខ្សែភាពយន្តនានារបស់នាង។

ហើយចំពោះរឿងបេះដូងវិញ តារាស្រីមេម៉ាយចាយសម្រស់រូបនេះ ក៏ត្រូវបានអ្នកគាំទ្រដឹងថា កំពុងតែមានទំនាក់ទំនងស្នេហា យ៉ាងស្អិតរមួតជាមួយនឹងកម្លោះសង្ហាជាកីឡាករបាល់ទាត់គឺលោក លី វ៉ាហេទ ទោះបីជាអ្នកទាំងពីរអះអាងថា មានសម្ព័ន្ធភាពជាមួយគ្នាត្រឹមតែជាមិត្តភក្តិ និងបងប្អូនក៏ដោយ។

ជាក់ស្តែង នៅថ្ងៃនេះលើហ្វេសប៊ុករបស់អ្នកនាង សុខ សោម៉ាវត្តី ស្រាប់តែបានផុសវីដេអូមួយយ៉ាងផ្អែមល្ហែម ដើម្បីជូនពរក្នុងថ្ងៃខួបកំណើតរបស់លោក លី វ៉ាហេទ ដោយធ្វើស្ទីលដាក់ដៃទ្រចង្កាតាមបែបកូរ៉េ ព្រមទាំងថើបថ្ពាល់គ្នានៅចុងក្រោយវីដេអូយ៉ាងរ៉ូមែនទិកទៀតផង ធ្វើឱ្យអ្នកដែលបានឃើញហើយចង់លើសជាតិស្ករតាម។

លេងសើចម៉េចបានមួយគូរនេះផ្អែមល្ហែមជាមួយគ្នារហូត ធ្វើឱ្យអ្នកនៅលីវលួចច្រណែនមិនតិចនាក់នោះទេ៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោមនេះទើបដឹងថាយ៉ាងណា៖ 

សារជូនពររបស់អ្នកនាង សុខ សោម៉ាវត្តី
លី វ៉់ាហេទ និងសុខ សោម៉ាវត្តី
លី វ៉់ាហេទ និងសុខ សោម៉ាវត្តី
លី វ៉់ាហេទ និងសុខ សោម៉ាវត្តី
លី វ៉់ាហេទ និងសុខ សោម៉ាវត្តី
លី វ៉់ាហេទ និងសុខ សោម៉ាវត្តី
ស្ទីលទ្រចង្កាតាមបែបកូរ៉េ
លី វ៉់ាហេទ ថើបថ្ពាល់ សុខ សោម៉ាវត្តី
លី វ៉់ាហេទ ថើបថ្ពាល់ សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី