ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី ២៣ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ Snow Container Pub ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ នាងជាតារាចម្រៀងដែលមានភាពចាស់ទុំ និងតែងតែផ្តល់ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បការិនីដែលមានជំហរយ៉ាងរឹងមាំ គ្រប់សម័យកាល នាងគឺជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា។

កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមានតារាចម្រៀងដែលចូលរួមផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន Snow Container Pub ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញផងដែរ។

កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC Exceptional Night ជាមួយ ដួង វីរៈសិទ្ធ

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង ភោជនីយដ្ឋាន ១ម៉ឺន នាក្រុងកំពត នៅថ្ងៃ សៅរ៍ ទី ២៦ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេង រូបសម្បត្តិស្រស់សង្ហា សម្លេងស្រទន់ និងជាម្ចាស់ជ័យលាភី ដែលមានទេពកោសល្យពិតប្រាកដ ក្នុងកម្មវិធី I Am The Singer ឆ្នាំ 2016។ លោកគឺជាតារាដែលមានចំណុចល្អឯកដែលរះយ៉ាងត្រចះត្រចង់ (Rising Exceptional) លោក ដួង វីរៈសិទ្ធ ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!!!

កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា
កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា
កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា
កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា
កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា
កម្មវិធី ABC Exceptional Night ជាមួយ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា