(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀង មានចំណងជើងថា «អស់ល្បិចពេលស្នេហ៍អូន» របស់តារាចម្រៀង ខេម ត្រូវបានគេសម្គាល់ឃើញថា ទទួលបានការគាំទ្រគួរសមនោះ ក្នុងរយៈកាលថ្មីនេះ ស្រាប់តែលេចមុខតារាចម្រៀងថ្មី ក្នុងផលិតកម្ម «Zoon» លោក ហេង ធារ៉ា បានបញ្ចេញចម្រៀងមួយបទ ដែលលំនាំដូចគ្នា នឹងចម្រៀងរបស់លោក ខេម មានចំណងជើងថា «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» ដើម្បីចង់វាយលុក ដណ្ដើមយកការគាំទ្រ និងវាយបំបាក់ទីផ្សារបទរបស់តារាចម្រៀង ខេម បើទោះជាបទទាំងពីរនេះ មានលំនាំដូចគ្នាក្ដី។

ទន្ទឹមនឹងគ្នានេះ តារាចម្រៀង ដែលពីមុនប្រកាន់ខ្ជាប់បទ Original Song មិនចម្លងពីបរទេស ហើយពេលនេះបែរជាប្ដូរជំហរ ១០០ភាគរយ មកចម្លងបទបរទេសច្រៀងវិញ លោក ហេង ធារ៉ា បានអះអាងប្រាប់ Khmer Talking ថា តាមពិត បទចម្រៀង ដែលយកលំនាំតាមបទរបស់ប្រទេសចិននេះ គឺរូបលោកជាអ្នកផ្ដើមច្រៀង មុនលោក ខេម ទៅទៀត ហើយលោកក៏មិននឹកស្មានថា តារាចម្រៀង ខេម យកបទដូចលោកមកច្រៀង មកច្រៀងតាមបែបនេះ នោះទេ។

គេមិនទាន់ដឹងថា ក្រោយពេលចេញបទ «ធ្វើល្អជិតងាប់ ចុងក្រោយរាប់គ្នាជាមិត្ត» ដែលបានស្រែកច្រៀងយ៉ាងខ្លាំងនេះ តារាចម្រៀង ហេង ធារ៉ា នឹងទទួលបានការរិះគន់ ឬគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ឬយ៉ាងណានោះទេ ខណៈដែលតារាចម្រៀងដទៃទៀត ជាច្រើនដួង បានងាកមកបង្កើតបទចម្រៀងខ្លួនឯង (Original Song) មិនចម្លងពីបរទេស ហើយកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន តែលោក ហេង ធារ៉ា បែរជាមកប្រកាន់គោលជំហរ ចម្លងពីបរទេសទៅវិញ។

តោះ! ចង់ដឹងថា បទ «ធ្វើល្អជិតងាប់ចុងក្រោយរាប់គ្នាជាមិត្ត» របស់តារាចម្រៀង Original Song ហេង ធារ៉ា និងបទ «អស់ល្បិចពេលស្នេហ៍អូន» របស់លោក ខេម មានភាពខុសប្លែកពីគ្នា យ៉ាងណានោះ សូមប្រិយមិត្តរីករាយសណ្ដាប់ ចម្រៀងទាំងពីរនេះ ដូចខាងក្រោម៖

លោក ហេង​ ធារ៉ា
លោក ហេង​ ធារ៉ា
លោក ហេង​ ធារ៉ា
លោក ហេង​ ធារ៉ា
លោក ហេង​ ធារ៉ា
លោក ហេង​ ធារ៉ា
លោក ខេម
លោក ខេម
លោក ខេម
លោក ខេម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម