ភ្នំពេញ៖ ជាការពិតណាស់ មិនថាតារាបរទេសលំដាប់ណានោះទេ ពេលដែលពួកគេធ្វើអ្វីមួយតែងតែមានអ្នកកាសែតជាច្រើនចាំចុះផ្សាយដើម្បីឲ្យអ្នកគាំទ្ររបស់ពួកគេបានដឹង ព្រោះថាតារាគឺជាបុគ្គលសាធារណៈ ។

ងាកមកនិយាយពីតារាស្រុកខ្មែរវិញម្តងក៏មិនខុសទៅនឹងតារាបរទេសដែរ មិនថាពួកគេធ្វើអ្វីអ្នកកាសែត និងតាមរយៈសារព័ត៌មានជាច្រើន តែចុះផ្សាយជាមួយជីវិតរបស់ពួកគេជាប្រចាំ តែខ្លះទៀតធ្វើឲ្យពួកគេពេញចិត្ត ឯអ្នកខ្លះពិតជាមិនពេញចិត្តប៉ុន្មាននោះទេ ថែមទាំងមានប្រតិកម្មទៀតផង។

ស្របពេលជាមួយគ្នានេះ យើងសង្កេតឃើញថាក៏មានតារាខ្មែរជាច្រើនដួងណាស់ ដែលមិនដែលប្រកាន់ និងគ្មានភាពប្រតិកម្មអ្វីឡើយនៅពេលដែល ចុះផ្សាយ ដែលអ្វីដែលគួរសម្គាល់នោះគឺតារាល្បីៗប៉ុន្មានដួង ដែលមិនខ្វល់ពីរឿងនេះឡើយ ស្របពេលដែលមានអ្នកគាំទ្រជាច្រើនស្រលាញ់ពេញចិត្តខ្លាំង។

នៅក្នុងនោះដែរ មានដូចជា កញ្ញាឱក សុគន្ធកញ្ញា លោកព្រាប សុវត្ថិ លោកឆន សុវណ្ណរាជ អ្នកនាងពេជ្រ សោភា អ្នកនាងសុខ ស្រីនាង អ្នកនាងសុគន្ធ និសា កញ្ញាពៅ លីដា និងកញ្ញា មាស សុខសោភា។

តារាប៉ុន្មានដួងខាងលើនេះ ដែលមិនដែលសូវចេញមុខប្រតិកម្មជាមួយនឹងអ្នកកាសែត គឺនាងមានតែផ្តល់ស្នាមញញឹម ទៅកាន់ពួកគេ៕ 

លោកព្រាប សុវត្ថិ
កញ្ញាឱក សុគន្ធកញ្ញា
អ្នកនាងសុគន្ធ និសា
លោកឆន សុវណ្ណរាជ
អ្នកនាងពេជ្រ សោភា
អ្នកនាងសុខ ស្រីនាង
កញ្ញាមាស សុខសោភា
កញ្ញាពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា