សេណាហ្គាល់៖ កីឡាករ Sadio Mane បានបញ្ជូនអាវក្រុម Liverpool រាប់រយកំប្លេរទៅឲ្យអ្នកស្រុកកំណើតខ្លួនសម្រាប់ទុកពេលមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ Champions League។

នៅក្នុងបទសម្ភាសមួយ ខ្សែប្រយុទ្ធរបស់ក្រុម Liverpool រូបនេះបាននិយាយថា ខ្លួនបានបញ្ជូនអាវជាង៣០០កំប្លេរហើយទៅកាន់ស្រុកកំណើតខ្លួន ដោយសារតែលោកចង់ឲ្យភូមិលោកទាំងអស់ក្លាយជាអ្នកគាំទ្រក្រុម Liverpool។ 

កីឡាករ Sadio Mane

អតីតកីឡាកររបស់ក្រុម Southampton រូបនេះបានបន្តថា ភូមិរបស់លោកមានចំនួនមនុស្សនៅជាង២០០០នាក់ ហើយពួកគេបានប្រាប់លោកថា ថ្ងៃដែល Liverpool ប្រកួតនឹង Real Madrid គឺពួកគេទាំងអស់គ្នានឹងមិនទៅធ្វើការទេ ដោយសារត្រូវរៀបចំផ្ទះ នឹងទុកកម្លាំងសម្រាប់អបអរនៅពេលមើលការផ្សាយផ្ទាល់ការប្រកួតនោះ ដូច្នេះលោកក៏សម្រេចចិត្តចំណាយប្រាក់ទិញអាវសម្រាប់ឲ្យពួកគេតែម្តងទៅ។

កីឡាករ Sadio Mane

គួរឲ្យដឹងថា Sadio Mane បានកើតនៅតំបន់ Sedhiou ប្រទេសសេណេហ្គាល់ក្នុងទ្វីបអាហ្វ្រិក ដោយរូបគេផ្ទាល់បានបង្ហាញខ្លួនឲ្យជម្រើសជាតិបាន៤៩ប្រកួត ព្រមទាំងបានស៊ុតបញ្ចូលទី១៤ដងផងដែរ៕ 

កីឡាករ Sadio Mane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]