ខ្យល់ខែកុម្ភៈ ដែលជាភាពយន្តខ្លីនិយាយពី គូស្នេហ៍មួយគូរស់នៅឆ្ងាយពីគ្នានោះ បានចេញផ្សាយជាផ្លូវការហើយនៅលើកម្មវិធី Soyo តែមួយគត់។ បើនិយាយពីទេសភាពនៃការថតវិញគឺឡូយឥតខ្ចោះ ដោយភាគច្រើននៃសាច់រឿង គឺត្រូវបានទៅផ្តិតយកនាឯតំបន់ទេសចរណ៍ជាច្រើន ក្នុងប្រទេសថៃ។

លោក មុនី កណ្ណដារង្គ អ្នកនិពន្ធ និងដឹកនាំខ្សែភាពយន្តខ្លីនេះបានអោយដឹងថា៖

សាច់រឿងមួយភាគ គឺត្រូវបានផ្តិតយកនៅតំបន់កម្សាន្តជាច្រើននៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ រួមបញ្ចូលនិងទីតាំងមួយផ្នែកនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
សកម្មភាពក្រៅឆាកក្នុងរឿង “ខ្យល់ខែកុម្ភៈ”

អ្នកដឹកនាំរឿងវ័យក្មេង ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកភាពយន្តនាឯប្រទេស កូរ៉េ រូបនេះក៏បានបន្ថែមក្នុងកិច្ចសម្ភាសន៍ផងដែរថា លោកនិងក្រុមការងារបានជួបនូវផលលំបាកជាច្រើនក្នុងការស្វែងរកទីតាំងថត ដើម្បីធ្វើយ៉ាងណាផ្តិតយកប្លង់ពិសេសៗ ដើម្បីដាក់បញ្ចូលអោយស៊ីជាមួយនឹងរសនិយមរបស់រឿង “ខ្យល់ខែកុម្ភៈ” ទាំងមូល។

បើប្រិយមិត្តចង់ដឹងថា ខ្សែភាពយន្តរឿង “ខ្យល់ខែកុម្ភៈ” ដែលនិយាយពីស្នេហាឆ្លងទ្វីបរបស់ Sai និង Marie ទៅជាយ៉ាងណានោះ ពេលនេះអាចទស្សនាបាននៅលើកម្មវិធី Soyo តែមួយគត់។

ទាញយកកម្មវិធី Soyo ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖

Play Store: http://bit.ly/2IIE4rA

App Store: https://apple.co/2IuitQe

សកម្មភាពក្រៅឆាកក្នុងរឿង “ខ្យល់ខែកុម្ភៈ”
សកម្មភាពក្រៅឆាកក្នុងរឿង “ខ្យល់ខែកុម្ភៈ”
សកម្មភាពក្រៅឆាកក្នុងរឿង “ខ្យល់ខែកុម្ភៈ”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]