ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ២០១៨ នាសណ្ឋាគារ សូហ្វីតែល ភោគីត្រា ក្រុមហ៊ុន មិត្តហ្វូន ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រារព្ធកម្មវិធីផ្លាស់ប្តូរស្លាកសញ្ញាថ្មីដំបូងរបស់ខ្លួនជាមួយរូបរាងម៉ាស្កត់ Munny។

Munny ជាអ្វី?

ចាប់តាំងពីការបោះទុនវិនិយោគលើប្រព័ន្ធទូរគមនាគមន៍ប្រមាណជាង៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេ និង លំដាប់ថ្នាក់លេខ១ ទៅលើគុណភាព និងបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា។  ជាងនេះទៅទៀត ក្រុមហ៊ុននាំមកនូវភាពកាន់តែស្រស់ថ្លា កាន់តែជិតស្និទ្ធ និងកាន់តែរួសរាយ និងទាក់ទាញ។ ទាំងអស់នេះគឺជាអ្វីដែលក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ហើយ Munny ត្រូវបានជ្រើសរើស ជាជម្រើសដ៏ល្អបំផុតដើម្បីបន្តនូវគុណតម្លៃនេះ។

Munny ជាអ្វី?

Munny គឺជានិមិត្តរូបដែលក្រុមហ៊ុនមិត្តហ្វូនបានផ្តូចផ្តើមឡើងដែលកើតចេញពីនិមិត្តសញ្ញារបស់មិត្តហ្វូន។ Munny បានកំពុងតែជួយមិត្តហ្វូនអស់រយៈពេលជាង៩ឆ្នាំ នៅកម្ពុជា ដែលជួយណែនាំអតិថិជនជាមួយនឹងតម្រូវការរបស់ពួកគេ។ ឥឡូវនេះគាត់សម្រេចចិត្តទៅជួបអតិថិជនគ្រប់ទីកន្លែង។ Munny មានន័យជាភាសាខ្មែរថា ជាមនុស្សឆ្លាត ជាមនុស្សដែលដឹងរាល់អ្វីៗទាំងអស់ ហើយ Munny ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលគឺ ជាអ្នកយកចិត្តទុកដាក់ និងជាអ្នកច្នៃប្រឌិតខ្ពស់៖

- ការយកចិត្តទុកដាក់៖ គឺគាត់ស្តាប់ ស្វែងយល់ និងជួយអតិថិជនទៅវិញទៅមក គ្រប់គ្នាទាំងអស់ ដើម្បីផ្តល់នូវសេវាដ៏សមស្របមួយដែលជាតម្រូវការរបស់អតិថិជន ហើយវាក៏មានន័យថា ជាទំនួលខុសត្រូវនៅក្នុងសង្គមផងដែរ។

- អ្នកច្នៃប្រឌិត៖ មានន័យថាជាអ្នកឈានមុខគេនៅក្នុងនវានុវត្តន៍ព្រមទាំងការគោរព និងទទួលយកគ្រប់យោបល់ទាំងអស់ ទោះបីបញ្ហាកើតចេញមកពីទីណាក៏ដោយ ថ្មី ឬចាស់ ដូច្នេះហើយ Munny ផ្តល់នូវភាពប្លែក ហើយផ្តល់សេវាកម្ម និងផលិតផលបានយ៉ាងល្អ ជូនគ្រប់អតិថិជនទាំងអស់។

មិត្តហ្វូន ណែនាំ Munny នៅក្នុងកម្មវិធីផ្លាស់ប្តូរម៉ាកសញ្ញាថ្មី

រូបរាងលក្ខណៈរបស់ Munny

Munny គឺនៅគ្រប់ទីកន្លែងនៅកម្ពុជា មានន័យថា គាត់រស់នៅដោយគ្មានភាពបំភាន់និងការក្លែងបន្លំ គេផ្តោតទៅលើភាពជាក់ស្តែង ច្បាស់លាស់ គាត់ជាអ្នកជួយយកអាសារ សាមញ្ញ និងជាមិត្តជិតស្និទ្ធ និងប្រាកដនិយមទៅគ្រប់ៗគ្នា។ ហើយគាត់គឺជា «បងប្រុស» ពិតប្រាកដសម្រាប់អ្នករាល់គ្នាផងដែរ៖

- មិត្តជិតស្និត៖ គាត់ជាបុគ្គលដែលនៅជិតដិតជាងមិត្តភក្តិជិតស្និទ្ធរបស់អ្នកទៅទៀត។ ជាបងប្រុសធំដែលតែងតែស្តាប់នឹងយល់អ្នករាល់គ្នា។

- អ្នកជួយយកអាសារ៖ គាត់គឺពិតជាត្រៀមខ្លួន និងស្រលាញ់នូវការជួយផ្តល់ដំបូន្មានដ៏មានន័យ និងចូលរួមគ្រប់សកម្មភាព។ គាត់ពិតជាអន្ទះសារ និងសប្បាយចិត្តក្នុងជួយមនុស្សគ្រប់គ្នាចេញពីបញ្ហាតូចបំផុត។

- បុគ្គលដែលឆ្លាតបំផុត៖ គាត់គឺពិតជាអស្ចារ្យ ម្ខាងគាត់ឆ្លាត មានចំណេះដឹងខ្ពស់ និងម្ខាងទៀតគាត់កំប្លែង និងកម្សាន្ត ដែលនេះធ្វើឲ្យគាត់ជាបុគ្គលដែលទាក់ទាញបំផុត និងធ្វើឲ្យគាត់ក្លាយជាអ្នកនាំពាក្យដ៏ច្នៃប្រឌិត។

- ជាបុគ្គលសាមញ្ញ៖ គាត់មិនបង្ហាញពីភាពនិយាយច្រើន ប៉ុន្តែគាត់នឹងនិយាយនូវអ្វីដែលគាត់មាន ដូចជារូបរាងរបស់គាត់។

Munny ឆ្ពោះទៅកាន់ជីវិតថ្មី កាន់តែទាន់សម័យ

Munny គឺជាអ្នកតភ្ជាប់ទំនាក់ទំនងដ៏ល្អបំផុត រវាងមិត្តហ្វូន និងអតិថិជន។ Munny ដើរតួនាទីជាអ្នកភ្ជាប់ យល់ពីមិត្តដែលតែងស្តាប់ទៅនឹងតម្រូវការអតិថិជន និងយល់កាន់តែច្បាស់នូវអ្វីដែលពួកគេត្រូវការ ផ្តល់នូវភាពច្បាស់លាស់ គ្រប់អ្វីៗទាំងអស់ដែលអ្នកត្រូវការ។ គាត់នឹងជួយមិត្តហ្វូនដើម្បីរួមចំណែក ជីវិតដ៏ទាន់សម័យ និងរួសរាយជូនដល់គ្រប់ៗគ្នានៅកម្ពុជាប្រកបដោយភាពសកម្ម និងច្នៃប្រឌិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]