ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ នាយ ស្មាញ អាការៈជំងឺកាន់តែទ្រុឌទ្រោមទៅ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈជាច្រើនឆ្នាំមកនេះ។

យ៉ាងណាមិញ កន្លងមកសិល្បៈជើងចាស់រូបនេះ ក៏ធ្លាប់បានប្រកាសស្វែងរកជំនួយ និងបានរៀបរាប់ពីស្ថានភាពជំងឺរបស់លោកដែរ ប៉ុន្តែស្រាប់តែថ្មីនេះ ដោយយោងទៅតាមផេកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានឲ្យដឹងថា ‹‹ពេលនេះស្ថានភាពជំងឺរបស់ពូស្មាញទ្រុឌទ្រោមខ្លាំងណាស់ ឥឡូវសមាគមបានសហារជាមួយពេទ្យស្ម័គ្រចិត្ត THYDA សម្តេចតេជោកំពុងតែព្យាបាលគាត់ ›› បានធ្វើឲ្យមហាជនជាច្រើនមានការតក់ស្លុត និងអាណិតរូបលោកជាខ្លាំង។

គួរបញ្ជាក់ផងដែរថា តារាកំប្លែងជើងចាស់រូបនេះ មានជំងឺក្អួតធ្លាក់ឈាម ហើយអ្វីគួរឲ្យសង្វេគនោះ ជីវភាពរបស់លោកក៏មានការខ្វះខាតខ្លាំង ដែលធ្វើឲ្យលោកគ្មានលទ្ធភាពព្យាបាលជំងឺ រហូតត្រូវធ្លាក់ខ្លួនឈឺធ្ងន់បែបនេះ៕ 

នាយ​​ កុយ និងនាយ ស្មាញ
នាយ ស្មាញ
នាយ ស្មាញ
លោក ចន ច័ន្ទតារា និងនាយ ស្មាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]