ចិន៖  កាលពីពេលថ្មីៗនេះ ម្តាយចិត្តព្រៃផ្សៃម្នាក់បែរជាសុខចិត្តលក់កូនស្រីខ្លួនឯង ដើម្បីយកលុយដើរផ្សារ ចូលហាងទំនិញយ៉ាងសប្បាយរីករាយទៅវិញ។

ស្រ្តីជាម្តាយត្រកូល Yu បានសារភាពថានាងបានលក់កូនស្រីរបស់ខ្លួនអាយុទើបតែ ១៩ខែទៅឲ្យឈ្មួញជួញដូរកុមារតូចៗក្នុងតម្លៃ ៧ ៧៥២ដុល្លារអាមេរិក  យកលុយនោះដើរផ្សារ ចូលហាងទិញទំនិញដូចជា ខោអាវ ស្បែកជើង ប្រដាប់ផាត់មុខ ជាដើម។

អ្នកនាង Yu

មុនពេលបែកការណ៍ ដំបូងឡើយនាងថាបានបាត់កូនស្រីនៅស្ថានីយ៍រថភ្លើង រួចក៏រាយការណ៍ទៅប៉ូលិស។ ២០ម៉ោងក្រោយពីប៉ូលីសបានចុះធ្វើការស៊ើបអង្កេត ប៉ូលិសបានរកឃើញថាស្ត្រីជាម្តាយបានទទួលប្រាក់ជាង ៧ ៧៥២ដុល្លារចូលទៅក្នុងគណនីធនាគាររបស់នាងនៅថ្ងៃដែលកូនស្រីរបស់នាងបានបាត់ខ្លួននោះ។

ដោយសារហេតុផលនេះហើយ ទើបប៉ូលិសបានចុះទៅឃាត់ខ្លួនយកមកសាកសួរ។ទើបនាងបានសារភាពថា នាងបានលក់កូនស្រីទៅឲ្យអ្នកជួញដូរមនុស្សពីរនាក់ ដែលត្រូវបានគេស្គាល់ដោយនាមត្រកូលថា Wei និង Li នៅស្ថានីយ៍រថភ្លើងចេងចូវ នៅវេលាថ្ងៃត្រង់។

ក្រោយមកទៀត ជនសង្ស័យជាអ្នកជួញដូរមនុស្សនោះ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនបានដែរ ពីបទជួញដូរ និងទិញលក់កុមារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ជនសង្ស័យជួញដូរមនុស្សត្រូវបានចាប់ខ្លួន
ស្ត្រីជាម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]