ចិន៖ ពស់មួយក្បាលត្រូវបានបញ្ចប់ជីវិត ដោយសិស្សមួយក្រុម បន្ទាប់ពីវារចូលក្នុងបន្ទប់ដេករបស់ពួកគេនៅក្នុងសាកលវិទ្យាល័យមួយកន្លែង។

ជំនួសឲ្យភាពភ័យខ្លាច សិស្សប្រុសមកពីវិទ្យាស្ថានមេកានិច និងអគ្គិសនី Chongqing បែរជាចាប់យកឱកាសនេះ ដើម្បីចម្អិនមុខម្ហូបដ៏ពិសេសទៅវិញ។

សិស្សសាលាមួយក្រុម ចាប់ពស់ធ្វើម្ហូប

បន្ទាប់ពីបានចាប់ពស់មួយក្បាលនេះរួចមក ពួកគេបានពន្លះស្បែក បារយកពោះវៀនចេញ ហើយក៏កាត់ជាកង់តូចៗតែម្តង។

បន្ទាប់មកពួកគេក៏បានបន្ថែមគ្រឿងផ្សំមួយចំនួនទៀតដូចជា ពុទ្រាគ្រៀម ឬសឈើ សំបកក្រូច គុយឆាយ និងគ្រឿងផ្សំប៉ូវផ្សេងៗជាច្រើន ដើម្បីចម្អិនចេញជាម្ហូបដ៏ពិសេសមួយឆ្នាំង។

សិស្សសាលាមួយក្រុម ចាប់ពស់ធ្វើម្ហូប

បន្ទាប់ពីរូបភាពទាំងនោះ ត្រូវបានគេចែកចាយពាសពេញក្នុងបណ្តាញសង្គមរួចមក អ្នកគ្រប់គ្រងសាលាក៏បានដឹងពីរឿងនេះ។

កាលពីថ្ងៃអាទិត្យកន្លងទៅ  គ្រូបង្រៀនមួយរូបបាននិយាយថា ពួកគេមិនសប្បាយចិត្តចំពោះហេតុការណ៍នេះទេ ព្រោះគ្មានគ្រូណាដែលបង្រៀនពួកគេពីរបៀបធ្វើឲ្យខូចមុខមាត់សាលាបែបនេះឡើយ។

សិស្សសាលាមួយក្រុម ចាប់ពស់ធ្វើម្ហូប

គួរបញ្ជាក់ថា ខណៈពេលដែលសត្វពស់មិនត្រូវបានគេយកទៅធ្វើជាម្ហូបនៅក្នុងប្រទេសមួយចំនួននោះ ការបរិភោគសាច់ពស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដូចជា ចិន តៃវ៉ាន់ ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា ជាដើម  ហើយពួកវាក៏ត្រូវបានគេចាត់ទុកថា ជាឱសថពិសេសសម្រាប់មនុស្សលោកផងដែរ។ មនុស្សមួយចំនួនមានជំនឿថានៅក្នុងរដូវរងា ពិសាសាច់ពស់ មានប្រសិទ្ធភាពបង្កើនកម្តៅក្នុងរាងកាយរបស់មនុស្ស។ ទោះយ៉ាងណាយើងមិនដឹងថាជាការពិតមែនឬអត់ទេ៕

សិស្សសាលាមួយក្រុម ចាប់ពស់ធ្វើម្ហូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]