ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់តារាសម្តែងស្រីជួរមុខ កញ្ញា ដួង ម៉ានិច កាន់តែកើនឡើង ដូច្នេះហើយការងារសិល្បៈរបស់នាងក៏កាន់តែ មមាញឹកស្ទើរតែដកឃ្លាមិនរួចនោះដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ផ្អែកលើគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ភ្ជាប់ជាមួយសារមួយឃ្លាថា «ការងារថ្មី»។ ក្នុងនោះដែរ បន្ទាប់ពីឃើញរូបទាំងនេះហើយ បានឲ្យដឹងថាម៉ានិច នាងពិតជាមានភាពមមាញឹកខ្លាំង ព្រោះថានាងទើបតែថតរឿងចាស់ចប់មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះនាងមានការងារថតរឿងថ្មីមួយទៀត យ៉ាងលឿនបាត់ទៅហើយ។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបញ្ជាក់ឲ្យឃើញថាកញ្ញា ដួង ម៉ានិច កំពុងតែក្តោបបានថត ខ្សែភាពយន្តយ៉ាងច្រើនមែនទែន សម្រាប់ឆ្នាំ២០១៨នេះ។ ម៉្យាងវិញទៀត មហាជនបានសន្និដ្ឋានថា ប្រជាប្រិយភាពរបស់នាងច្បាស់ជាកើនមួយកម្រិតទៀត មិនខាននោះទេ បន្ទាប់ពីរឿងដែលនាងថតទាំងនោះ បានចាក់បញ្ចាំង។

គួររម្លឹកផងដែរថា សម្រាប់រឿងថ្មីដែលកញ្ញា ម៉ានិច កំពុងថតនោះ នាងមិនបានបង្ហើបអំពីចំណងជើងនោះទេ ប៉ុន្តែនៅក្នុងរឿងថ្មីនេះ ក៏មានតារាល្បីៗចូលរួមសម្តែងដូចជាលោក ឆឹម សក្កដា ជាដើមផងដែរ៕

ដួង ម៉ានិច
រឿងថ្មីរបស់ដួង ម៉ានិច
រឿងថ្មីរបស់ដួង ម៉ានិច
រឿងថ្មីរបស់ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច