បរទេស៖ តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានបង្ហាញនូវទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ទោះលេងមិនសូវបានល្អក្នុងលីកក៏ពិតមែន ប៉ុន្ដែរូបគេបានជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ផងដែរ។ 

Cristiano Ronaldo

យ៉ាងណាមិញ បើក្រឡេកទៅមើលរូបរាងកាយរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វិញ គឺពិតជាសង្ហារ ទោះអាយុរបស់គេរាងជ្រេបន្ដិចក៏ពិតមែន។ កាលពីប៉ុន្មានថៃ្ងមុន ក្នុងបទសម្ភាសមួយ អតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United ក៏បានបង្ហើបដែរថា ទោះជារូបគេមកទល់ពេលនេះ វ័យ៣៣ឆ្នាំក៏ពិតមែន តែរូបគេមើលទៅខ្លួនឯងដូចជាអាយុទើប ២៣ឆ្នាំ ចឹង។ 

Cristiano Ronaldo

មូលហេតុចម្បងដែល Ronaldo នៅតែមានកម្លាំងខ្លាំង និងមានរាងកាយមាំមួន គឺដោយសារតែការតប ក៏ដូចជាការរក្សារបបអាហារបានត្រឹមត្រូវ។ ចុងភៅ លោក Luis Lavrador ដែលជាអ្នកចម្អិនអាហារផ្ទាល់ដល់ Ronaldo បាននិយាយថា ការរក្សារបាននៅរបបអាហារត្រឹមត្រូវ គឺជាកត្ដាដ៏សំខាន់ដែលធើ្វឲ្យកីឡាករកូន ៤នេះ មានកម្លាំងដូចមនុស្សអាយុ ២៣ឆ្នាំ។ 

Cristiano Ronaldo

«រូបគេ (Ronaldo) គឺជាអ្នកតមអាហារខ្លាំងណាស់។ គេពិសារស្រាទំពាំងបាយជូរមួយកែវ ជារៀងរាល់ថៃ្ង, ញុំាបន្លែ និងត្រីដែលសម្បូរជាតិវីតាមីន, ផ្លែឈើស្រស់, សាឡាត់, គ្រាប់ធញ្ញជាតិ ជាដើម» សម្ដីចុងភៅ Ronaldo៕ 

Cristiano Ronaldo
Cristiano Ronaldo និងមិត្ដស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]