ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា តារាសម្តែងវ័យក្មេង ដែលពោរពេញដោយសមត្ថភាពកញ្ញាម៉ាក សែនសូនីតា ពិតជាមមាញឹកខ្លាំងនៅក្នុងវិស័យការងារសិល្បៈ ក៏ដូចជាមុខជំនួញផ្ទាល់ខ្លួន ស្របពេលដែលនាងមានវ័យក្មេងនៅឡើយ។

ជាក់ស្តែងកាលពីម្សិលមិញនេះ ទោះបីជានាងមានភាពមមាញឹកខ្លាំងជាមួយនឹងការរកស៊ីយ៉ាងណាក្តី តារារូបនេះ ក៏នៅតែមានពេលវេលាសម្រាប់គ្រួសាររបស់នាងជានិច្ច។

ដោយម្សិលមិញនេះ នាងបានធ្វើកម្មវិធីសម្រាប់លោកយាយ និងអ្នកមីងរបស់នាង នៅក្នុងថ្ងៃកំណើតក្នុងវ័យ ៧៧ឆ្នាំ ដើម្បីជប់លៀងអបអរជួបជុំបងប្អូនជាមួយនឹងនំខេកមួយ ដោយមើលទៅ ពោរពេញដោយភាពរីករាយ និងមានសុភមង្គលពេញផ្ទះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ នាង និងគ្រួសារទាំងមូលក៏នាំគ្នាជួបជុំហូបអាហារជាមួយគ្នាផងដែរ ជាពិសេសនាង បានធ្វើឲ្យលោកយាយជាទីស្រលាញ់រំភើបយ៉ាងខ្លាំង។

យ៉ាងណាមិញទង្វើដែលនាងបានធ្វើនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរដល់រូបនាង និងក្រុមគ្រួសាររបស់នាងយ៉ាងខ្លាំង៕

ចង់ដឹងថាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ? 

ម៉ាក សែនសូនីតា
លោកយាយរបស់ តូតា
លោកយាយរបស់ តូតា
គ្រួសាររបស់តូតា
តូតា និងលោកយាយ
តូតា និងលោកយាយ
តូតា និងលោកយាយ
តូតា និងលោកយាយ
តូតា និងលោកយាយ
លោកយាយរបស់តូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា