ចិន៖ អាជ្ញាធរនៅភាគនិរតីនៃប្រទេសចិន កំពុងស៊ើបអង្កេតទៅលើករណីខ្ទះឆាធ្លាក់ពីលើអគារមួយ បណ្តាលឲ្យអ្នកថ្មើរជើងវ័យចំណាស់មួយរូបរងរបួសធ្ងន់។

លោកតា Wang Juqing អាយុ ៨១ឆ្នាំ

ជនរងគ្រោះនៅក្នុងហេតុការណ៍អកុសលនេះ គឺលោកតា Wang Juqing អាយុ ៨១ឆ្នាំ ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដេរ១៧ធ្នេរ បន្ទាប់ពីបានរងរបួស និងឈាមយ៉ាងជោគជាំនៅក្នុងឧប្បត្តិហេតុនោះ។

គួរឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែ ឧសភា ដែលជាថ្ងៃកើតហេតុនោះ លោកតា Wang កំពុងដើរស្រូបយកខ្យល់បរិសុទ្ធនៅខាងក្រោមអគារស្នាក់នៅមួយក្នុងតំបន់ Jingyan ទីក្រុង Leshan ខេត្ត Sichuan ប្រទេសចិន ស្រាប់តែមានខ្ទះឆាមួយ ធ្លាក់មកពីលើមេឃ ចំក្បាលរបស់លោកតែម្តង។

ស្របពេលដែលសាច់ញាតិរបស់លោកតាកំពុងប្រឈមនឹងការចំណាយទៅលើថ្លៃព្យាបាលយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ខាងប៉ូលិសក៏កំពុងព្យាយាមវែកមុខ អ្នកដែលត្រូវទទួលខុសត្រូវចំពោះការព្យាបាលនេះផងដែរ។ តាំងពីមានហេតុការណ៍នោះមក គ្មាននរណាម្នាក់ចេញមុខទទួលខុសត្រូវ ឬអាចផ្តល់ព័ត៌មានសាច់ការបាននោះទេ។

តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាពដែលលោកតា Wang កំពុងដើរ ហើយក៏មានខ្ទះមួយធ្លាក់ពីលើ ចំត្រង់ក្បាលរបស់លោកតា ដែលធ្វើឲ្យលោកតាឈឺចុកចាប់ជាខ្លាំង ហើយក៏ស្វែងរកមនុស្សជួយ។ មិនយូរប៉ុន្មាន អ្នកដំណើរនៅជិតនោះប៉ុន្មាននាក់ ក៏បានយកក្រណាត់មកខ្ទប់មុខរបួស ដើម្បីរងចាំឡានសង្គ្រោះមកដល់។

លោកតា Wang បាននិយាយថា៖

«ខ្ញុំកំពុងតែដើរត្រលប់ទៅផ្ទះវិញ ដើម្បីញ៉ាំអាហារពេលល្ងាច ហើយវាក៏បានធ្លាក់មកចំថ្ងាសរបស់ខ្ញុំតែម្តង។»

យោងទៅតាមប៉ូលិសក្នុងទីក្រុង Leshan បានឲ្យដឹងថា ពួកគេកំពុងតែព្យាយាមដើរប្រមូលស្នាមក្រយ៉ៅដៃពីមនុស្សគ្រប់គ្នាដែលរស់នៅក្នុងតំបន់នោះ ដើម្បីផ្គូផ្គងទៅនឹងស្នាមក្រយ៉ៅដៃ ដែលជាប់នៅនឹងខ្ទះ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]