ភ្នំពេញ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា តារាស្រីពូកែលេងសម្ដីអ្នកនាង ខាត់ សុឃីម ពិតជាមានភាពមមាញឹកជាមួយអាជីពសិល្បៈ ក៏ដូចការដំណើរការមុខជំនួញរបស់ខ្លូន។

ជាក់ស្ដែងបើទោះជារវល់សឹងរកពេលសម្រាកគ្មានដូច្នេះមែន ក៏តារាស្រីរូបនេះ តែងព្យាយាមរកនឹកអ្វី ដែលថ្មីប្លែកមកបម្រើអារម្មណ៍ទស្សនិកជន មិត្តអ្នកគាំទ្រខ្លួនដែរ ជាពិសេសគឺស្ទីលតុបតែងខ្លួននេះតែម្ដង។

ដូចយប់មិញនេះដែរ វត្តមានអ្នកម្ដាយចាយរាងរូបនេះ បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការមួយ ។ ប៉ុន្តែអ្វីដែលប្លែកនឹងគួរឲ្យសរសើរនោះអ្នកនាង ក៏បានយកសម្លៀកបំពាក់ហូលផាមួងខ្មែរបែបបុរាណ មកច្នៃជាម៉ូតថ្មីយ៉ាងទាន់សម័យ គួរឲ្យទាក់ទាញខ្លាំងមែនទែន។

ហើយមួយឈុតមួយនោះ បានធ្វើឲ្យសម្រស់ម្ចាស់បទ «រងា» អ្នកនាង​ ខាត់ សុឃីម កាន់តែមានភាពស្រស់ស្អាត លេចធ្លោថែមមួយកម្រិតទៀត ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ថាយប់មិញ​ ខាត់ សុឃីម ស្អាតខ្លាំងយ៉ាងណាទស្សនារូបភាពខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម