បរទេស៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League រវាងក្រុមហង្សក្រហម Liverpool និង ក្រុមអធិរាជស Real Madrid នឹងឈានមកដល់នៅយប់ថៃ្ងសែ្អកនេះ ខណៈដែលគ្រូបង្វឹក Zidane កំពុងមានការឈឺក្បាល ជុំវិញបញ្ហាការរើសកីឡាករឲ្យលេងក្នុងជម្រើសដំបូង។ 

បញ្ហារបស់គ្រូបង្វឹកសញ្ជាតិបារាំង នេះ គឺការជ្រើសរើសខែ្សប្រយុទ្ធម្នាក់ ក្នុងចំណោម២នាក់ ឲ្យលេងក្នុងជម្រើសដំបូងពេលប៉ះក្រុមដែលដឹកនាំដោយលោក Klopp ដែល២នាក់នោះ គឺ Karim Benzema និង Gareth Bale។ 

Gareth Bale និង Karim Benzema

Bale និង Benzema ពិតជាចង់ចាប់ផ្ដើមលេងជម្រើសដំបូងដូចគ្នា នាសប្ដាហ៍នេះ ពោលគឺខែ្សប្រយុទ្ធទាំង២ បានធើ្វដំណើរទៅកាន់ទីក្រុង Kiev ប្រទេសក្រិក ដូចគ្នា ដើម្បីធើ្វការហ្វឹកហាត់ត្រៀមការប្រកួតនៅទីនោះ។ 

Karim Benzema និង Gareth Bale

បើយើងក្រឡេកទៅមើលទម្រង់លេងរបស់ពួកគេទាំងវិញ គឺ Bale ស៊ុតបញ្ចូលទីចំនួន ៥គ្រាប់ ក្នុងការប្រកួត ៤ប្រកួតចុងក្រោយរបស់គេ ខណៈ Benzema មាន៤គ្រាប់ ក្នុងការប្រកួតចំនួន ៥ប្រកួតចុងក្រោយ ដែលនេះជាបញ្ហាចោទសម្រាប់លោក Zidane ថាតើរូបលោកគួរដាក់កីឡាកររូបណា លេងជម្រើស ១១នាក់៕ 

ស្ថិតិរបស់ Benzema ក្នុងរដូវកាលនេះ
ស្ថិតិរបស់ Bale ក្នុងរដូវកាលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]