(ភ្នំពេញ)៖ តារាកំប្លែង វ័យក្មេង សម្ដីបាន សម្រស់មិនណយ កញ្ញា នីឡា មានប្រិយមិត្តជាច្រើនបានស្គាល់នាង តាមរយៈ ការលេងកំប្លែង។ ដោយសារមានដុងតាំងពីកំណើត តារាសម្ដែងរូបនេះ មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ពុកម៉ែបងប្អូន ជាច្រើន នាពេលបច្ចុប្បន្ន។

កាលពីថ្មីនេះដែរ នាងបានបង្ហោះរូបមួយសន្លឹក ធ្វើឲ្យមានការ ស៊ែរជាច្រើន នៅលើបណ្ដាញសង្គម Instagram ដោយការភ្ញាក់ផ្អើលក្នុងឈុតកូនក្រមុំ ដែលនាងត្រូវបានគេហៅ ទៅថតសម្អាងការ។ ក្នុងឈុតនេះដែរ កញ្ញា នីឡា មើលទៅហាក់បីដូចជា ស្អាតខុសពីធម្មតា លាយនឹងភាពស៊ិចស៊ីបន្តិច។ 

យ៉ាងណាមិញ គេសង្កេតឃើញថា កញ្ញា នីឡា ហាក់ដូចជា ត្រូវប៉ាន់ ជាមួយនឹងខាងថតសម្អាងការ ជាងការសម្តែង បើទោះបីជា កញ្ញា ស្ថិតនៅក្នុងវ័យក្មេងក៏ដោយ៕

បើចង់ជ្រាបច្បាស់ថា សម្រស់របស់តារាកំប្លែងវ័យក្មេងរូបនេះ យ៉ាងណានោះ ទៅមើលទាំងអស់គ្នា៖ 

កញ្ញា នីឡា
កញ្ញា នីឡា
កញ្ញា នីឡា
កញ្ញា នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា