ថៃ: រូបថតដែលជនខិលខូច បានព្យាយាមថតរ៉ូបរបស់ តារាសម្តែងស្រីឆ្នើម Kimberley ត្រូវបានផុសព្រោងព្រាត កាលពីម្សិលមិញ តែតាមការពិតទៅ រូបនេះ ជនខិលខូចនោះ បានថត តាំង៤ ទៅ៥ឆ្នាំមកម្ល៉េះ គ្រាន់តែទើបបែកធ្លាយម្សិលមិញ។ 

Kimberley

រំលឹកបកក្រោយបន្តិច ចំពោះហេតុការណ៍ខាងលើនោះ ត្រូវបានកើតមានឡើង នៅពេលល្ងាច អំឡុងពេលចេញពីធ្វើការ ដោយនាងបានឆ្លៀតពេលទៅចូលទិញរបស់ខ្លះៗ សម្រាប់ទុកទទួលទាន ហើយនាពេលនោះ នាងក៏បានស្លៀករ៉ូបខ្លី មានផ្កាចម្រុះគ្នា ព្រមទាំងបានពាក់អាវក្រៅមួយជាន់ទៀត។

Kimberley

ប៉ុន្តែ អំឡុងពេលដែលនាងបានដើររកមើលរបស់ទាំងអស់នោះ ដោយមិនបានចាប់អារម្មណ៍ ទៅលើស្ថានភាពទីកន្លែងនោះ ភ្លាមៗនោះ នាងក៏ត្រូវបានមនុស្សរោគចិត្ត អាចដាក់កាមេរ៉ា នៅពីក្រោមរ៉ូបខ្លីរបស់នាង បានសម្រេច។ សំណាងល្អ នាងហាក់ដូចជា គិតថា មានអ្វីប្លែក នៅទីនោះ ក៏នាងសម្លឹងឃើញ កូនកាមេរ៉ាមួយ ដាក់ក្បែរនោះ។

Kimberley

យ៉ាងណាមិញ នៅពេលនេះ នាងក៏បានចាត់វិធានការ ជាមួយសមត្ថកិច្ច សម្រាប់ធ្វើការស្វែងរកមុខពិតរបស់មនុស្សរោគចិត្តនោះ ដែលហ៊ានធ្វើទង្វើអមនុស្សធម៌បែបនេះ​ មកលើនាង ទាំងកណ្តាលហ្វូងមនុស្សជាច្រើន ដោយមិនមានការខ្លាច និងគោរពតម្លៃស្ត្រី៕

Kimberley
Kimberley
Kimberley
Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]