ភ្នំពេញ៖ នៅលើលោកយើងនេះ មនុស្សបានកើតមកដោយមានពណ៌សម្បុរ ជនជាតិសាសនា និងការរស់នៅផ្សេងៗដាច់ដោយឡែកពីគ្នា។ ហើយសម្រស់ក៏ខុសគ្នាដែរពីម្នាក់ទៅម្នាក់ ដោយអ្នកខ្លះស អ្នកខ្លះខ្មៅ ធាត់ ស្គម ខ្ពស់ ទាប មាន ក្រ ទៅតាមវាសនារបស់របស់ខ្លួន។

ក្នុងនោះ មានអ្នកខ្លះទៀត ពិតជាមុខមាត់ស្រដៀងគ្នាខ្លាំង ស្ទើរតែដូចជាបងប្អូននឹងគ្នាបានទៅហើយ ទាំងដែលពួកគេគឺជាអ្នកដទៃនឹងគ្នាសុទ្ធសាធ។

ជាក់ស្តែង តារាសម្តែងប្រុសស្រី ខ្មែរ-ថៃ មានសម្រស់ស្រស់ស្អាតទាំងនេះ ត្រូវបានអ្នកគាំទ្រសម្លឹងមើលឃើញថា ពួកគេមានមុខមាត់ស្រដៀងគ្នា ហាក់ដូចជាបងប្អូនបង្កើត ទោះបីជាមានជាប់សាច់ឈាមអ្វីនឹងគ្នា និងមិនដែលស្គាល់គ្នាផង។

រួមដូចជា៖

១) តារាសម្តែងខ្មែរកញ្ញា ជេស៊ីកា និងតារាសម្តែងថៃកញ្ញា Nampueng ៖ អ្នកទាំងពីរត្រូវបានគេមើលឃើញថាមានមុខមាត់ស្រដៀងគ្នាខ្លាំង ព្រោះតែច្រមុះខ្ពស់ដូចគ្នា និងរូបរាងព្រមទាំងកម្ពស់ប្រហាក់ប្រហែលគ្នា។

កញ្ញា Nampueng និង ជេស៊ីកា
កញ្ញា Nampueng និង ជេស៊ីកា

២) តារាស្រីវ័យក្មេង ប្អូនស្រីលោក កែវ បូរ៉ា និងតារាសម្តែងថៃកញ្ញា Violette ៖ តារាស្រីទាំងពីរដួងនេះ ក៏មានមុខមាត់ស្រដៀងគ្នាដែរ ហាក់ដួចជាបងប្អូននឹងគ្នាដូច្នោះ ទាំងដែលមិនជាប់សាច់ឈាមនឹងគ្នាផង។

ប្អូនថ្លៃលោក បូរ៉ា និង កញ្ញា Violette
ប្អូនថ្លៃលោក បូរ៉ា និង កញ្ញា Violette
ប្អូនថ្លៃលោក បូរ៉ា និង កញ្ញា Violette

៣) តារាសម្តែងខ្មែរលោក សូ ឆានី និងតារាសម្តែងថៃលោក Teerapat ៖ បើតារាប្រុសរូបសង្ហាទាំងពីរដួងនេះមកឈរនៅជិតគ្នាវិញនោះ ច្បាស់ជាធ្វើឱ្យគេពិបាកនឹងចំណាំណាស់ ព្រោះថាលោកមានមុខមាត់ស្រដៀងគ្នាខ្លាំង ជាពិសេសគឺទម្រង់មុខ និងពេលញញឹមម្តងធ្វើឱ្យគេចាប់អារម្មណ៍ថាកម្លោះសង្ហាទាំងពីរដួងនេះ ដូចជាកូនភ្លោះនឹងគ្នាដូច្នោះដែរ៕

សូ ឆានី និង Teerapat
សូ ឆានី និង Teerapat
សូ ឆានី និង Teerapat
លោក Teerapat
លោក្ សូ​ ឆានី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជេស៊ីកា