អង់គ្លេស៖ គ្រូបង្វឹក Jurgen Klopp បានបង្ហើបថាលោកទទួលបានការទាក់ទងពីក្លិបផ្សេងច្រើនណាស់ប៉ុន្តែចុងក្រោយលោកសម្រេចចិត្តមកបង្វឹក Liverpool។

គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា លោកជួបជាមួយនឹងតំណាងក្លិបជាច្រើន ហើយពួកគេក៏បានបង្ហាញអំពីកុងត្រានឹងព័ត៌មានដែលសំខាន់ៗទាក់ទងពីក្លិបរបស់គេ។ 

លោក Jurgen Klopp

អតីតគ្រូបង្វឹករបស់ Dortmund រូបនេះបានបន្តថា ក្រោយមកលោកបានទទួលការទាក់ទងពីក្រុម Liverpool ហើយពួកគេបាននិយាយអំពីបញ្ហា ដែលក្លិបបានជួយប្រទះ ហើយពួកគេចង់បានរូបលោកទៅដោះស្រាយបញ្ហាទាំងនោះ ដូច្នេះហើយទើបពេលនោះលោកជឿជាក់ច្បាស់ថានេះជាក្លិបដែលសាកសមនឹងលោកបំផុត។

បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្ថែមថា លោកជ្រើសរើស Liverpool ដោយសារតែក្លិបមួយនេះនេះមានប្រវត្តិសាស្ត្រជាច្រើន ហើយក៏មានអ្នកគាំទ្រល្អៗ ណាមួយលោកក៏ចង់ក្លាយជាផ្នែកមួយនៃក្លិបដ៏អស្ចារ្យនេះ។ 

លោក Jurgen Klopp

គួរឲ្យដឹងថា លោក Jurgen Klopp បានចូលរួមជាក្រុមហង្សក្រហមតាំងពីឆ្នាំ២០១៥ ដោយបង្វឹកក្រុមមួយនេះបាន១៥៤ប្រកួត ហើយក្នុងនោះឈ្នះ៨១ដង ចាញ់២៩ដង និងស្មើ៤៤ដង៕

លោក Jurgen Klopp និងកីឡាករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]