ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងពីសម្រស់របស់តារាជើងចាស់អ្នកនាងយុគ ចិន្តា ហើយថា ទោះបីជាតារារូបនេះ មានវ័យកាន់តែច្រើន តែបើនិយាយពីសម្រស់ក៏ដូចជាស្ទីលតែងខ្លួនរបស់នាង នៅតែស្អាតយ៉ាងគួរឲ្យច្រណែន។

តែបើងាកនិយាយពីសម្រស់របស់តារាជើងចាស់មួយរូបទៀត អ្នកនាងចនច័ន្ទ លក្ខិណា វិញ ក៏មិនធម្មតាដែរ ជាមួយនឹងរូបរាង និងការតែងខ្លួនរបស់នាងធ្វើឲ្យក្មេងៗសុំចាញ់។

ជាក់ស្តែង កាលពីយប់មិញនេះតារាទាំង២ដួងបានប៉ះគ្នានៅក្នុងពិធីមង្គលការការមួយ ដោយអ្នកទាំងពីរតែខ្លួនជាមួយនឹងរ៉ូបពណ៌ឈាមជ្រូក យ៉ាងស្រស់ស្អាត បើនិយាយពីសម្រស់វិញពិតជាមិនចាញ់គ្នាប៉ុន្មាននោះទេ។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរដល់សម្រស់របស់អ្នកទាំងពីរដែលនៅតែស្រស់ស្អាត ជាពិសេសនោះគឺពេលពួកគេស្លៀកឈុតចូលរួមកម្មវិធីធំៗតែម្តង ដោយមើលទៅពិតជាលេចធ្លោ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

យុគ ចិន្តា និងចនច័ន្ទ លក្ខិណា
យុគ ចិន្តា និងចនច័ន្ទ លក្ខិណា
យុគ ចិន្តា និងចនច័ន្ទ លក្ខិណា
យុគ ចិន្តា និងចនច័ន្ទ លក្ខិណា
យុគ ចិន្តា និងចនច័ន្ទ លក្ខិណា
យុគ ចិន្តា និងចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា