ភ្នំពេញ៖ ទស្សនិកជនកំពុងជក់ចិត្តទស្សនារឿងភាគថៃ «កាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត» ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩:០០-១០:០០យប់។ មកដល់ឥឡូវនេះរឿងកាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត ក៏កាន់តែខិតជិតដល់ទីបញ្ចប់ហើយ ខ្សែភាពយន្តភាគថៃដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្ទាប់ពីនេះគឺរឿង «កាមទេពអនឡាញ»។

រឿង «កាមទេពអនឡាញ»

តារាដែលក្តោបបានតំណែងតួឯកក្នុងរឿងនេះគឺ Pongpanu Phupoom សម្តែងជា Rome ចាប់ដៃគូជាមួយ Pichukkana សម្តែងជា Praewproud រួមនឹងតារាសម្តែងល្បីៗជាច្រើនរូបទៀត ដែលពួកគេនឹងសម្តែងជាតួឯកក្នុងរឿងកាមទេពវគ្គក្រោយៗទៀត។

«កាមទេពអនឡាញ» គឺជាខ្សែភាពយន្តភាគបែបកំប្លែង និងមនោសញ្ចេតនាស្នេហាបែបថ្មីដែលតម្រូវឲ្យតួឯកស្រី Praewproud ក្លាយជាអ្នកធ្វើការស្វែងរកដៃគូតាមរយៈអនឡាញឲ្យអ្នកដែលចង់មានសង្សារ។ ប៉ុន្តែនាងបែរជាពិបាកក្នុងការរកសង្សារខ្លួនឯងទៅវិញ ដោយសារតែនាងតែងតែបដិសេធបុរសដែលពេញចិត្តតែរូបរាងខាងក្រៅរបស់នាង។ ពីមុននាងក៏ធ្លាប់មានសង្សារម្នាក់ដែរ ប៉ុន្តែបញ្ហាមកពីធ្មេញរបស់នាងខ្មៅទើបធ្វើឲ្យសង្សារដំបូងរបស់នាងគឺ Mike សុំបែកពីនាង។ រហូតមកដល់ពេលមួយដែលក្រុមហ៊ុនរបស់នាងបានចេញច្បាប់ឲ្យនារីៗនៅក្នុងក្រុមហ៊ុនត្រូវតែមានសង្សារផ្ទាល់ខ្លួន ដើម្បីសម្រេចការងារ ទើបនាងសម្រេចចិត្តរកសង្សារតាមរយៈការងារដែលនាងកំពុងតែធ្វើ គឺស្វែងរកតាមរយៈអនឡាញដោយដាក់ឈ្មោះថាទារូបអាក្រក់។ តើ Praeproud អាចរកបានឃើញអ្នកដែលត្រូវចិត្តដែរទេ?

រឿង «កាមទេពអនឡាញ»

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នារឿង កាមទេពអនឡាញ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត»៕

សូមទស្សនាឈុតខ្លីតាមរយៈវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]