ថៃ: កាលពីពេលល្ងាចមិញ តារាសម្តែងស្រីកំពូលរូបស្រស់ ហើយជាអ្នកម្តាយកូនពីរ Chompoo Araya ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធី Woody Live ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់ភ្លាមៗ ពីសកម្មភាពពិតៗរបស់តារា នៅទីសាធារណៈគ្រប់ទីកន្លែង។

ហើយ នាថ្ងៃនោះដែរ កម្មវិធីនេះ ក៏មានប្រធានបទទាក់ទង ជាមួយនឹងផ្លែឈើគ្រប់ប្រភេទ ទើបជាហេតុដែលបណ្តាលឲ្យ Chompoo Araya និងពិធីករប្រុស ត្រូវធ្វើការដើរភ្លក់រសជាតិនៃផ្លែឈើគ្រប់ប្រភេទខុសៗគ្នាជាច្រើន នៅក្នុងផ្សារទំនើបមួយកន្លែង។

Chompoo Araya

ក៏ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលទៅដល់វគ្គភ្លក់រសជាតិផ្លែធុរេន ក្នុងស្រុក ភ្លាមៗនោះ Chompoo Araya ក៏បានបង្ហាញពីមិនចូលចិត្ត របស់ខ្លួន ចំពោះប្រភេទផ្លែឈើមួយមុខនេះ។ ហើយថែមទាំងបាននិយាយទៀតថា នាងពិតជា មិនចង់ញាុំផ្លែធុរេន ប៉ុន្មានទេ។ 

Chompoo Araya

តែយ៉ាងណាមិញ នាងក៏មិនបានបញ្ជាក់ប្រាប់ឲ្យបានលម្អិតថា ហេតុអី្វបានជានាងមិនចូលចិត្តផ្លែឈើមួយប្រភេទនេះ ដែរ? ហើយបើទោះបីជា វាជាផ្លែឈើប្រចាំប្រទេសរបស់នាង ក៏ដោយចុះ៕

ដូច្នោះ ខាងក្រោមនេះ ជាវីដេអូខ្លីរបស់ពួកគេ កាលពីពេលល្ងាចមិញ:

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]