បរទេស៖ ការស្រាវជ្រាវពីរាងកាយមនុស្សកាន់តែច្រើនឡើងៗ បានបង្ហាញពីសារៈសំខាន់នៃការគេងឲ្យបានលក់សុខស្រួល រួមជាមួយការរកឃើញថ្មីផងដែរ ដែលបានបង្ហាញថាកង្វះនៃការបិទភ្នែកសម្រាកជារឿយៗនឹងបង្កើនអត្រាហានិភ័យនៃមរណៈភាពបាន។ ទោះជាយ៉ាងណាក៏ដោយ សង្គមដ៏មមាញឹកបច្ចុប្បន្នមិនបានផ្ដល់ពេលច្រើនសម្រាប់យើងសម្រាកនោះទេ។

ក៏ប៉ុន្តែបើយោងទៅតាមការសិក្សាថ្មីមួយបានរកឃើញថា ផលប៉ះពាល់អវិជ្ជមានដែលកើតមានឡើងនៅពេលដែលយើងមិនបានគេងគ្រប់គ្រាន់ អាចប៉ះប៉ូវបាននៅពេលដែលយើងគេងឲ្យបានយូរនាពេលចុងសប្ដាហ៍។

រូបតំណាង

អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវភាពតានតឹងផ្លូវចិត្ត នៃសាកលវិទ្យាល័យ Stockholm និងវិទ្យាស្ថាន Karolinska ដែលជាសាកលវិទ្យាល័យផ្នែកវេជ្ជសាស្ត្រដ៏ល្បីមួយនៃប្រទេសស៊ុយអែត បានធ្វើការពិនិត្យទិន្នន័យពីការរស់នៅ និងសុខភាពរបស់មនុស្សពេញវ័យ ៤៣,០០០នាក់ អស់រយៈពេល ១៣ឆ្នាំ។

គេបានរកឃើញថា មនុស្សដែលមានអាយុក្រោម ៦៥ឆ្នាំ ហើយគេងបានត្រឹម ៥ម៉ោង ឬតិចជាងនេះនៅដើមសប្ដាហ៍  និង៨ម៉ោង ឬច្រើនជាងនេះនៅពេលចុងសប្ដាហ៍វិញ មិនមានកំណើនហានិយភ័យនៃមរណៈភាពទេ បើប្រៀបធៀបជាមួយមនុស្សដែលអាចត្រឹមគេងពី ៦ ទៅ ៧ម៉ោងជារៀងរាល់ថ្ងៃ។

អ្នកស្រាវជ្រាវបានសរសេរក្នុងការសិក្សារបស់គេថា «លទ្ធផលរបស់យើងបង្ហាញថា ការដែលគេងបានតិចនៅដើមសប្ដាហ៍  រួចគេងបានយូរនាពេលចុងសប្ដាហ៍វិញ មិនបង្កើនអត្រាមរណៈភាពនោះទេ។ ដែលនេះមានន័យថា ការដែលគេងបានតិចនៅពេលដើមសប្ដាហ៍ អាចសងមកវិញបានដោយការគេងឲ្យបានគ្រប់គ្រាន់នៅពេលចុងសប្ដាហ៍»៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]