ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា អតីតបវរកញ្ញាលេខ១ Miss Grand Cambodia ប្រចាំឆ្នាំ២០១៦ កញ្ញា ហេង ចន្ថា ហាក់ដូចជាមានរាសីឡើងស្រឺតៗ ដោយមានការងារសិល្បៈជាច្រើនតម្រង់ជួររង់ចាំនាង មិនថាតែ ការងារដើរម៉ូត ការងារសម្តែងខ្សែភាពយន្ត ក៏ដូចជាថ្មីៗនេះ នាងក៏ទើបតែចាប់អាជីពថ្មីមួយទៀត គឺជាពិធីការិនីមួយរូបផងដែរ។

ហេង ចន្ថា

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីអត្តចរិតរបស់តារាស្រីរូបនេះវិញម្តង កញ្ញា ហេង ចន្ថា ត្រូវបានគេដឹងថា នាងគឺជាតារាស្រីមួយរូប ដែលមានអត្តចរិតគួរឲ្យស្រលាញ់រួសរាយរាក់ទាក់ មិនចេះប្រកាន់ច្រើន និងមានភាពឧស្សាហ៍ព្យាយាមនៅក្នុងការងារផងដែរ។ ដោយសារតែចំណុចទាំងនេះហើយ ទើបនាងទទួលបានការស្រលាញ់រាប់អាន យ៉ាងច្រើន ពីសំណាក់មិត្តៗនិងក្រុមការងារផងដែរ។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ តារាស្រីហេង ចន្ថា ក៏ត្រូវបានតារាសម្តែងប្រុសលោកប៉ែន ចំរ៉ុង ប្រលែងលេងជាមួយដោយការក្តិចថ្ពាល់ បែបក្នាញ់ បង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងទប់ចិត្តមិនបានពីភាពគួរឲ្យស្រលាញ់ របស់តារាស្រីរូបនេះតែម្តង៕

ហេង ចន្ថា ត្រូវ​ប៉ែន ចំ៉រ៉ុង ក្តិចថ្ពាល់
ហេង ចន្ថា និង ប៉ែន ចំ៉រ៉ុង
ហេង ចន្ថា និង ប៉ែន ចំ៉រ៉ុង
ហេង ចន្ថា និង ប៉ែន ចំ៉រ៉ុង
ហេង ចន្ថា
ហេង ចន្ថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង