ភ្នំពេញ៖  ជារឿងមួយដ៏រីករាយ ដែលជនពិការគ-ថ្លង់មួយចំនួនបានឆ្លងកាត់ការសិក្សាជំនាញផ្នែកសាឡនដោយឥតគិតថ្លៃ រហូតដល់បានក្លាយជាបុគ្គលិក និងអ្នកជំនាញក្នុងហាងទំនើបស្តង់ដារជប៉ុនមួយនៅក្នុងរាជធានីភ្នំពេញ។

ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា មានជនពិការគ-ថ្លង់ជាច្រើន ដែលមិនបានបង្ហាញខ្លួននៅក្នុងសង្គម ឬមិនអាចប្រកបការងារ ដើម្បីរកប្រាក់ចំណូលដោយខ្លួនឯងបាន។ ទោះជាយ៉ាងណា បន្ទាប់ពីអ្នកនាង កឹម ខេមរា ម្ចាស់អាជីវកម្ម ប៊ិ សាឡន (Bi Salon) បានទៅជួបបងប្អូនពិការគថ្លង់នៅក្នុងអង្គការមួយ សង្កេតឃើញថា ពួកគាត់ពិតជាចាប់អារម្មណ៍ និងចង់ចាប់អាជីពសាឡននេះខ្លាំង រហូតសម្រេចចិត្តទទួលបង្រៀនពួកគាត់តែម្តង។

បុគ្គលិកពិការគ-ថ្លង់នៅ ប៊ិ សាឡន (Bi Salon)

ជាក់ស្តែង ការសិក្សារបស់បងប្អូនពិការគ-ថ្លង់នៅ ប៊ិ សាឡន (Bi Salon) មិនមានបង់ប្រាក់នោះទេ ដោយខាងសាលាផ្តល់ជូនដោយឥតគិតថ្លៃទៅលើការសិក្សា និងសម្ភារៈ។ ចំណែកឯខាងអង្គការដៃគូ ផ្តល់ការស្នាក់នៅ  ការធ្វើដំណើរ  ការហូបចុក និងអ្នកបកប្រែភាសាសញ្ញា។ អ្វីដែលពិសេសនោះគឺពួកគាត់អាចរៀនបណ្តើរ ធ្វើការបណ្តើរ  និងបានប្រាក់ចំណូលតាមរយៈភាគរយពីភ្ញៀវថែមទៀតផង។

បន្ទាប់ពីបានចូលសិក្សាមានជំនាញ និងអាចរកប្រាក់ចំនូលបានបែបនេះ អ្នកនាង កឹម ខេមរា បានបញ្ជាក់ថាបងប្អូនពិការគ-ថ្លង់ទាំងនោះ ចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯង ទាំងស្នាមញញឹមក៏ស្រស់ ហើយកាន់តែរីករាយពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះតែពួកគេពេញចិត្តនឹងឱកាសក្នុងការស្វែងរកប្រាក់ចំណូលដោយខ្លួនឯង ជាពិសេសគឺពួកគេអាចប្រឡូកក្នុងសង្គមដូចជាមនុស្សទូទៅដែរ។

អ្នកនាង កឹម ខេមរា ម្ចាស់អាជីវកម្ម ប៊ិ សាឡន (Bi Salon)

ជាងនេះទៅទៀត អ្នកនាងបានបញ្ជាក់ថា អ្នកនាងផ្ទាល់តែងតែប្រាប់ទៅពួកគាត់ថា “ត្រូវធ្វើឲ្យភ្ញៀវមកទទួលសេវាកម្មពីយើង ដោយសារតែពេញចិត្តនឹងស្នាដៃរបស់យើង មិនមែនដោយសារតែការអាណិតនោះទេ”

ស្របជាមួយគ្នានេះ ជនពិការគ-ថ្លង់មួយរូប ដែលបានសិក្សា និងបម្រើការងារនៅ ប៊ិ សាឡន (Bi Salon) បានបញ្ចេញអារម្មណ៍រំភើបតាមរយៈកាយវិការរបស់គេថា៖

«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានមកធ្វើការនៅទីនេះ ហើយខ្ញុំក៏សូមអរគុណដល់ ប៊ិ សាឡន (Bi Salon) ដែលផ្តល់ឱកាសឲ្យនាងខ្ញុំបានរៀននូវជំនាញដែលខ្ញុំស្រឡាញ់ ហើយក៏សូមអរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងមកទទួលសេវាកម្មពីពួកខ្ញុំផងដែរ។»
បុគ្គលិកពិការគ-ថ្លង់នៅ ប៊ិ សាឡន (Bi Salon)

ចំណែកឯលោកគ្រូ Ono Keigo ជាគ្រូជំនាញផ្នែកសក់ ដែលបានមកស្ម័គ្រចិត្តបង្រៀនបងប្អូនពិការគ-ថ្លង់នៅ ប៊ិ សាឡន (Bi Salon) តាំងពីដើមឆ្នាំ ២០១៨មកនេះ ក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលចំពោះការតាំងចិត្តក្នុងការរៀន និងស្នាដៃរបស់ពួកគាត់ផងដែរ។

លោក Ono Keigo គ្រូជំនាញផ្នែកសក់មកពីជប៉ុន

លោកគ្រូជនជាតិជប៉ុនរូបនេះបាននិយាយថា៖

«ពួកគាត់មានភាពស្មោះត្រង់ណាស់។ ថ្វីត្បិតតែ ពួកគាត់មិនអាចនិយាយ មិនអាចស្តាប់ឮពិតមែន តែការសង្កេតរបស់ពួកគាត់ គឺខ្លាំង និងរៀនឆាប់ចេះឆាប់ចាំមែនទែន ហើយជាពិសេស គឺពួកគាត់មានចិត្តអំណត់ តស៊ូ និងពេញចិត្តនូវអ្វីដែលពួកយើងផ្តល់ទៅឲ្យពួកគាត់។»
បុគ្គលិកពិការគ-ថ្លង់នៅ ប៊ិ សាឡន (Bi Salon)

មិនត្រឹមតែ អ្នកនាងម្ចាស់ហាង និងលោកគ្រូជនជាតិជប៉ុនទេ សូម្បីតែភ្ញៀវរបស់ ប៊ិ សាឡន (Bi Salon) ផ្ទាល់ ក៏ពេញចិត្ត និងភ្ញាក់ផ្អើលចំពោះស្នាដៃរបស់ប្អូនៗពិការគ-ថ្លង់ដែរ ព្រោះតែមិនដែលនឹកស្មានថាពួកគាត់អាចមានជំនាញ និងផ្តល់សេវាកម្មផ្នែកសាឡនបានល្អបែបនេះ។

ចុងក្រោយ អ្នកនាង កឹម ខេមរា ម្ចាស់ហាង ប៊ិ សាឡន (Bi Salon) បានបញ្ចេញអារម្មណ៍ និងការសំណូមពរចេញពីចិត្តថា៖

«ថ្វីត្បិតតែការបង្រៀនពួកគាត់មានភាពនឿយហត់ជាងការបង្រៀនអ្នកធម្មតាបន្តិចមែន តែនាងខ្ញុំក៏សប្បាយចិត្តនៅពេលដែលបានឃើញពួកគាត់អាចមានជំនាញ និងអាចរកប្រាក់ចំណូលបានដោយខ្លួនឯងបែបនេះ។ បើសិនជាបងប្អូនដែលមានសាច់ញាតិជាអ្នកពិការគ-ថ្លង់ មិនថាប្រុស ឬស្រី ដែលមានចំណាប់អារម្មណ៍ផ្នែកសាឡនអាចមកទាក់ទងបាន។ ពួកយើងរីករាយស្វាគមន៍ជានិច្ច។»
សេវាកម្មបម្រើដោយ បុគ្គលិកពិការគ-ថ្លង់នៅ

គួរបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ ប៊ិ សាឡន (Bi Salon) បានបង្ហាត់បង្រៀនសិស្សពិការគ-ថ្លង់ ប្រហែល៣០នាក់ហើយ ដោយក្នុងនោះមានប្រមាណ១០នាក់ ដែលកំពុងបម្រើសេវាកម្មនៅ ប៊ិ សាឡន Bi Salonទាំងពីរសាខា៖ ៖

• សាខាទី១៖ ផ្ទះលេខ 4A1 ផ្លូវ ៣៩៨ សង្កាត់បឹងកេងកង ខណ្ឌចំការមក រាជធានីភ្នំពេញ

• សាខាទី២៖ ផ្សារទំនើបផេនសល មាត់ទន្លេ

លោកអ្នកក៏អាចទាក់ទងមកទទួលសេវាកម្មបានដោយផ្ទាល់នៅ ប៊ិ សាឡន (Bi Salon) ទាំងពីរសាខា ឬទាក់ទងលេខទូរសព្ទ៖ 023 6 324 524 / 010 324 524 ឬទំព័រហ្វេសប៊ុក Bi SALON (美・サロン) ។

គួរបញ្ជាក់ថានៅ ប៊ិសាឡន Bi Salon មានសេវាកម្មជាច្រើនដូចជា កាត់សក់ ចាប់ម៉ូតសក់ អ៊ុតសក់ លាបពណ៌សក់ ផាត់មុខ តរោមភ្នែក ម៉ាស្សាមុខនិងជើង ព្រមទាំងសេវាកម្មសាឡនផ្សេងៗទៀតជាច្រើនសម្រាប់ទាំងបុរស និងនារី៕

សូមទស្សនាវីដេអូ និងរូបភាពបន្ថែមទៀតនៅខាងក្រោម៖  

ប៊ិ សាឡន (Bi Salon)
ប៊ិ សាឡន (Bi Salon)
ប៊ិ សាឡន (Bi Salon)
ប៊ិ សាឡន (Bi Salon)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]