ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កូនក្នុងផ្ទៃរបស់អ្នកម្តាយវ័យក្មេងដ៏ស្រស់សោភា អ្នកនាង គង់ ចាន់ស្រីមុំ មានអាយុ ៣៣សប្តាហ៍ហើយ។ ឯចំណែកអ្នកទាំងពីរ និងមហាជនវិញ ក៏កំពុងតែទន្ទឹងរង់ចាំមើលមុខកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់នេះផងដែរ។

យ៉ាងណាមិញ ទន្ទឹមនឹងនេះដែរ កាលពីប៉ុន្មានម៉ោងមុននេះ ផ្អែកលើគណនីហ្វេសប៊ុករបស់អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបថតប្រមាណជា៣សន្លឹក ដោយភ្ជាប់ជាមួយសារជាច្រើនឃ្លា និយាយពីស្រ្តីមានផ្ទៃពោះ ដែលកំពុងតែចាក់ដោតអារម្មណ៍មហាជនខ្លាំងមែនទែន។

ក្នុងនោះដែរ អ្នកម្តាយវ័យក្មេងរូបនេះ បានបង្ហោះសារថា «ទារកគឺជាក្មេងតូចមួយដែលអ្នកបានថែរក្សានៅក្នុងផ្ទៃរយៈពេល ៩ ខែ ...ឱបនិងថ្នមនៅក្នុងដៃរបស់អ្នកអស់រយៈពេល ៣ ឆ្នាំ...ហើយស្ថិតនៅក្នុងដួងចិត្តរបស់អ្នករហូតដល់ថ្ងៃដែលអ្នកស្លាប់....។ ពេលឆ្លងកាត់ទើបយល់កាន់តែច្បាស់ពីទឹកចិត្តម្តាយ។ គុណម្តាយគឺធំធេងណាស់ចំពោះកូនគ្រប់រូប។ ថតដោយប្តីសម្លាញ់ Seyha Kem ។រូបភាពអនុស្សាវរីយ៍ ដ៏មានតម្លៃ”

ទោះជាយ៉ាងណាក្តី សារដ៏មានន័យខាងលើនេះកំពុងតែធ្វើឲ្យមហាជនជាច្រើន ចាក់ដោតអារម្មណ៍ ហើយមិនត្រឹមតែប៉ុណ្ណោះ មហាជនមួយចំនួនទៀត ថែមទាំងលាន់មាត់សរសើររូបនាងថា នាងមិនត្រឹមតែមានសម្រស់ស្អាតនោះទេ ហើយថែមទាំងជាអ្នកម្តាយដ៏គំរូម្នាក់ផងដែរ៕ 

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
សាររបស់ ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ