ភ្នំពេញ៖ តារាសម្តែងស្រីដែលពោរពេញទៅដោយសមត្ថភាព អ្នកនាង កែវ ស្រីនាង ទើបតែប្រកាសខ្លូន វិលចូលទ្រនំសិល្បៈជាថ្មី បន្ទាប់ពីបាត់មុខអស់រយៈពេលជាង២ឆ្នាំ។ ប៉ុន្តែកាលវិលត្រលប់មកវិញម្តងនេះ អ្នកនាង កែវ ស្រីនាង នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រមិនតិចនោះទេ ពីសំណាក់មហាជនទូទាំងប្រទេស។

ដោយឡែក ទន្ទឹមនឹងការវិលត្រលប់មកវិញនេះផងដែរ អ្នកនាង កែវ ស្រីនាង បានធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភខ្លាំងមែនទែន ព្រោះថាអ្នកនាងកំពុងតែមានជំងឺប្រចាំកាយ ឈាមសស៊ីឈាមក្រហម ដែលត្រូវលេបថ្នាំ និងព្យាបាលជាប្រចាំ។ ម្យ៉ាងវិញទៀត មហាជនជាច្រើន ក៏កំពុងតែមានចម្ងល់បន្ទាប់ពីឃើញ ស្រីនាង ផ្លាស់ប្តូរម៉ូតសក់ថ្មីថា តើអ្នកនាងកែវ ស្រីនាង កាត់សក់ខ្លីបែបនេះ ដោយសារតែជំងឺរបស់នាងមែនទេ?

យ៉ាងណាមិញ កាលពីថ្មីៗនេះ ក្រុមការងារ ខ្មែរឡូត ក៏បានជួបនិងធ្វើការសម្ភាស៍ផ្ទាល់ជាមួយអ្នកនាង កែវ ស្រីនាងផងដែរ។ ក្នុងនោះ អ្នកនាង កែវ ស្រីនាង បានផ្តល់ការសម្ភាស៍អំពីជំងឺអ្នកនាង ប្រាប់មកកាន់ក្រុមការងារយើងថា «ចំពោះសុខភាពរបស់អ្នកនាងបច្ចុប្បន្ន គឺគ្មានជាបញ្ហាអ្វីខ្លាំងនោះទេ ហើយក៏មិនប៉ះពាល់ដល់ការងាររបស់អ្នកនាងដែលកំពុងធ្វើនោះដែរ» ហើយមិនត្រឹមតែប៉ុណ្ណោះអ្នកនាងបានបន្ថែមថា «បើចំពោះអ្វីដែលមហាជនគិតថាអ្នកនាង កាត់សក់ខ្លីដោយសារតែជំងឺនោះ ក៏ប្រហែលជាពួកគាត់គិតត្រូវពិតមែនហើយ»។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីផ្តល់ការសម្ភាស៍ជាមួយក្រុមការងារខ្មែរឡូតបែបនេះរួចមក យើងអាចសន្និដ្ឋានបានថា មូលហេតុដែលអ្នកនាងកាត់សក់ខ្លីបែបនេះ ក៏ព្រោះតែអ្នកនាងកំពុងតែមានជំងឺប្រចាំកាយ ពិតប្រាកដហើយ៕

កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង