ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ជាពិសេសទស្សនិកជនដែលតែងតែងតាមដាន កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia ប្រាកដជាបានដឹងហើយថាសមត្ថភាពរបស់ប្អូនស្រី រ៉ន ចាន់ឌីន ពិតជាខ្លាំង ជាមួយនឹងសម្លេងដ៏ពិរោះរបស់នាង។

បន្ទាប់ពីការប្រលងត្រូវបានបញ្ចប់ឃើញថា ប្អូនស្រីតែងមានមុខឡើងច្រៀងនៅក្នុងកម្មវិធីជាច្រើន ដែលទាំងនេះដោយសារតែសមត្ថភាពដ៏ល្អរបស់នាងផងដែរ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមផ្លូវការ របស់តារាវ័យក្មេងរូបនេះតែងតែបង្ហោះ ក៏ដូចជាធ្វើការ Live វីដេអូច្រៀង ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រជានិច្ច។ តែកាលពីថ្មីៗនេះរឹតតែប្លែកជាងមុន គឺប្អូនស្រីរបស់នាងបានចេញមុខបញ្ចេញសម្លេងយ៉ាងពិរោះ ដែលប្រិយមិត្តមិនធ្លាប់បានដឹងពីមុនមក។

ដោយក្នុងនោះ នាងបានលើកយកបទចម្រៀងជាច្រើនមកច្រៀង ដែលសុទ្ធតែពិរោះមិនចាញ់បងស្រីនាងប៉ុន្មាននោះទេ ដោយស្តាប់ហើយចង់ព្រឺសម្បុរ៕

ចង់ជ្រាបថា សម្លេងប្អូនស្រីនាងពិរោះប៉ុណ្ណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
រ៉ន ចាន់ឌីន
ប្អូនស្រី រ៉ន ចាន់ឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន